ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

បេ​លី​គឺជា​ប្រទេស​ស្ថិត​នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​អា​មេ​រិ​ក​កណ្តាល ។ ប្រទេស​បេ​លី​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ស្ថិត​នៅ​អា​មេ​រិ​ក​កណ្តាល ហើយ​ភាសាផ្លូវការ​របស់​ខ្លួន​គឺ​អង់គ្លេស ថ្វីបើ​ភាសា អេ​ស្ប៉ា​ញ និង​ភាសា Kriol ត្រូវ​បាន​ប្រជាជន​ប្រទេស​មួយ​នេះ​និយាយ​ច្រើន​ក៏​ដោយ​ចុះ ។ ប្រទេស​បេ​លី មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នៅ​ភាគ​ខាងជើង ។ ភាគ​ខាងត្បូង និង​ខាងលិច​ជាប់​ប្រទេស​ក្វា​តេ​ម៉ា​ឡា និង​ភាគ​ខាងកើត​ជាប់​សមុទ្រ​ការី​ប៊ី​ន​។ ទំហំ​បណ្តា​យ​របស់​ប្រទេស​បេ​លី​មាន​ប្រវែង ២៩០​គីឡូម៉ែត្រ និង​ទទឹង​១១០​គីឡូម៉ែត្រ​។ ជាមួយនឹង​ទំហំ​ផ្ទៃដី​សរុប​២២.៨០០​គីឡូ​ម៉ែត្រការ៉េ និង​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន​៣៤៧.៣៦៩​នាក់​។  ប្រទេស​បេ​លី​មាន​ដង់ស៊ីតេ​ប្រជាជន​តិច​ជាងគេ​បំផុត​នៅ​អា​មេ​រិ​ក​កណ្តាល ។ ចំណែក​អត្រាកំណើន​ប្រជាជន​របស់​ប្រទេស​នេះ​គឺ ១,៨៧ ភាគរយ​ក្នុង​១​ឆ្នាំ ។

-​ទីក្រុង​បេ​លី ។
-​រាជធានី Belmopan ។
-​បាវចនា «​ស្ថិត​ក្រោម​ដើមឈើ​ដែល​យើង​បាន​រីក​ចម្រើន​» ។
-​ព្រះមហាក្សត្រ អេ​លី​សា​ប៊ែ​តទី ២ ។
-​អគ្គទេសាភិបាល Colville Young ។
-​នាយក​រដ្ឋមន្ត្រី Dean Barrow ។
-​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​១៩៨១ ។
-​ផ្ទៃដី​សរុប ២២.៩៦៦​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៥១ ។
-​បរិមាណ​ទឹក ០,៧​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន​៣៤៧.៣៦៩​នាក់ ។
-​ដង់ស៊ីតេ ១៤,១ ក្នុង​១ គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី ២១៣ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​៣.០២៨​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ៨.៣២១​ដុល្លារ ។
-​រូបិយប័ណ្ណ ដុល្លារ​បេ​លី ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស ៥០១ ៕