ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ពាណិជ្ជកម្ម​ប្រេង​ដែល​អាច​ស្ថិត​ស្ថិរ​ក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៦ ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​៣,៥​ពាន់​លាន​បារ៉ែល នៃ​ការ​ទំនុកបម្រុង ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​នឹង​គ្រប់គ្រង​ក្នុង​រយៈពេល​១​ទសវត្សរ៍​ទៀត សម្រាប់​ការ​ចាប់ផ្តើម​ផលិត​ប្រេង ។ រយៈពេល​១០​ឆ្នាំ​ទៀត គឺជា​តួលេខ​យូរ​បំផុត​មួយ តែ​នេះ​ក៏​ដោយសារ​តែ​បញ្ហា​កើត​ឡើងជា​ហូរហែ ដូច​ជា​បញ្ហា​នយោបាយ សង្គម សេដ្ឋកិច្ច និង​បញ្ហា​បច្ចេកទេស ។ កត្តា​ទាំងនេះ​រួម​បញ្ចូល​ទាំង​ភាព​ខ្វះខាត​នៃ​តម្លាភាព​ក្នុង​ដំណើរការ​គម្រោង អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី ការ​បំភិតបំភ័យ និង​ការ​សងជំងឺចិត្ត​ដល់​ជន​ក្រីក្រ ។

កាលពី​ឆ្នាំ​២០១២ អណ្តូងប្រេង​សរុប​៧៧ ត្រូវ​បាន​គេ​ខួង និង​ស៊ើប​រួម​ជា​មួ​ួ​យ​នឹង​៧០​អណ្តូង​បង្ហាញ​ថា​ជា​ផលប្រយោជន៍​ប្រកបដោយ​សក្តានុពល ។ ក្នុង​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​ប្រេង ធំ​ៗ​ក្នុង​លោក​ដូច​ជា​ក្រុមហ៊ុន Tullow Oil របស់​អង់គ្លេស​, Total របស់​បារាំង និង​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​របស់​ចិន​ហៅ​កាត់​ថា CNOOC ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង និង​បំពង់​បង្ហូរ​ប្រេង​។ ប្រទេស​អ៊ូ​ហ្គ់​ដា​ក៏​បាន​ចាប់​ដៃគូ​ជាមួយនឹង​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​សូ​៊​ដង់​ខាងត្បូង កេ​ន​យ៉ា និង​ប្រទេសរ​វ៉ា​ន់​ដា ដើម្បី​ទទួល​បាន​ភាព​ជា​ម្ចាស់​ក្នុង​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​។ សំណង់​នេះ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៤ ហើយ​ការ​ផលិត​តំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ ២០១៨ ៕