អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford បង្កើតឧបករណ៍ម៉្យាង អាចស្ទង់ដឹង និងងាយស្រួល ក្នុងការទប់ស្កាត់ជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ សាកលវិទ្យាល័យបាន ធ្វើសន្និសីទសារព័ត៌មានមួយ ដោយក្នុងនោះក្រុមអ្នក ស្រាវជ្រាវមួយចំនួនមក ពីសាកលវិទ្យាល័យ Oxford បានប្រកាសថា ពួកគេបានបង្កើត ឧបករណ៍ម៉្យាង ដែលអាចវាស់ស្ទង់ដឹង និងងាយស្រួលកំណត់ នូវរោគសញ្ញានៃ ការបង្កជាជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល ដែលគេឲ្យឈ្មោះថា MRI ។

តាមការសិក្សា បានបញ្ជាក់ថា ជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល គឺបានកើតឡើងខណៈ ដែលឈាមផ្គត់ផ្គង់ទៅដល់ ខួរក្បាលត្រូវបានកាត់ផ្តាច់ ។ ភាគច្រើននៃរោគនេះ កើតចេញពីការកើន ឡើងនូវសម្ពាធឈាម នៅក្នុងសរសៃឈាមក្រហម (អាក់ទែ) នៅផ្នែកកញ្ចឹងក ដែលនេះជាលក្ខខ័ណ្ឌ មួយហៅថា ជំងឺ អាកទែក្លឺរ៉ូស៊ីស។ ប្រសិនបើផ្នែកណាមួយ ត្រូវបានកាត់ផ្តាច់ វាអាចធ្វើឲ្យឈាម កកនៅក្នុងខួរក្បាល និងបង្កជាមានអាការៈ គាំងស្តូកតែម្តង ។

យោងតាមក្រុមអ្នក ស្រាវជ្រាវបានបញ្ជាក់ថា បន្ទះជាលិកានៅនឹង ក្នុងកញ្ចឹងកនៃសរសៃ អាក់ទែវាមានជាប្រក្រតី និងមានមួយចំនួនវារីកធំ ដោយសារតែបរិមាណ នៃកូឡេស្តេរ៉ូខ្ពស់ ។ ក្រុមវេជ្ជបណ្ឌិត អាចព្យាយាមដើម្បីកំណត់ ទៅលើបន្ទះនោះដោយប្រើ MRI ឆ្លុះមើល និងប្រើម៉ាស៊ីន ដែលរកឃើញនូវ សារធាតុម៉ាញ៉េទិក និងរលកវិទ្យុ ដើម្បីបញ្ជាក់ បង្ហាញនូវរូបភាពនៃ រាងកាយ ប៉ុន្តែអ្វីៗនេះ លទ្ធផលនៃការរកឃើញ វាពិបាកក្នុងការ កំណត់ឲ្យប្រាកដ៕