ខឹងប្តីនៅតែទាក់ទងស្រី ទ្រាំលែង​បាន ទៅរករឿងផ្អើលមុខខារ៉ាអូខេ «​ញូវស្តារ»

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​​ដោយសារ​តែ​ខឹង​ប្តី​​ ដោយ​ហាម​​មិនឱ្យ​​ទាក់​ទង​ជាមួយ​នារី​ខារ៉ាអូខេ​ នៅ​តែ​លួច​ទាក់ទង​គ្នាទៀត ក៏​​បាន​ទៅ​ជួប​នារី​ខារ៉ាអូខេ​នោះ ឈ្លោះប្រកែក​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចោមរោម​មើល ដែល​ហេតុការណ៍​នេះ​កើតឡើង​​ កាល​​វេលា​​ម៉ោង​៨ ​និង​៥០​នាទី​យប់​​ថ្ងៃ​ទី​២៦​ មករា ​តាម​បណ្ដោយ​ផ្លួ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​ដែល​​ខឹង​​​ប្តី​​ មិនត្រូវ​ស្គាល់ឈ្មោះ​ទេ មាន​អាយុ​​​ប្រហែល៣០​ឆ្នាំ ។ រីឯ​នារី​ជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ «ញ៉ូ​ស្តា» អាយុ​ជាង​២០​ឆ្នាំ។

ប្រភព​ដដែល​​ថា មុន​ពេល​កើតហេតុ​ គេឃើញ​ស្ត្រី​ម្នាក់​បាន​ឈ្លោះប្រកែក​ ជាមួយនារី​ខារ៉ាអូខេ​ម្នាក់ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​ និង​សមត្ថកិច្ច​ទៅ​ចោម​រោម​មើល ​ទើប​ដឹង​ថា ​ស្ត្រី​ម្នាក់​ខឹង​ហាម​ប្តី​មិន​ឱ្យ​​ទាក់ទង​ជាមួយ​នារី​ខារ៉ាអូខេ​ មិន​ស្តាប់​នៅ​តែទាក់​ទង ​ទើប​ជម្រើស​ចុង​ក្រោយ​ ស្ត្រី​ជា​ប្រពន្ធ​ទៅ​រករឿង​នារី​ខារ៉ាអូខេ​ និង​ព្រមាន​​ឱ្យ​ឈ​ប់​ទាក់ទង​ប្តី​របស់​គាត់ បង្ក​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ​​បណ្តាល​ឱ្យ​​នារី​ខា​រ៉ា​អូ​ខេរ​ត់ទៅ​ដួល​រយះ​ជើង​បន្តិច ។

​កន្លង​មក ​ប្តី​របស់​គាត់​បាន​ទាក់ទង​ជាមួយ​ នារី​ខារ៉ាអូខេ​ខាងលើ​នេះ​យូរ​មក​ហើយ ​ដោយ​ឃើញ​លេខ​ទូរស័ព្ទ​របស់​នាង​ទាក់ទង​ទៅ​ប្តី របស់​គាត់​រហូត ថែម​ទាំង​ធ្លាប់​ទៅ​ដើរ​លេង​ជាមួយ​គ្នា​​ នៅ​ក្រុងព្រះសីហនុ​ទៀត​ផងហើយ ។ កន្លង​មក ​គាត់​ធ្លាប់​បាន​ហាម​ប្តី​របស់​គាត់​ឲ្យ​ឈប់​ទាក់ទង​នាង​ទៀត តែ​ប្តី​របស់​គាត់​នៅ​តែទាក់ទង​ទៀត មិនតែប៉ុណ្ណោះ​ គាត់​ក៏​បាន​ប្រាប់​ទៅ​នារី​ខារ៉ាអូខេ​ឲ្យ​ឈប់​ទាក់ទង​ប្តី​របស់​គាត់​ផង​ដែរ តែ​នាង​មិន​ព្រម​ស្តាប់ ទើប​គាត់​មក​ជួប​នាង​ ដើម្បី​ជា​ការ​ព្រមាន​ឈប់​​ឱ្យ​ទាក់​ទង​ប្តី​របស់​គាត់​ទៀត បើសិនជា​គាត់​ដឹង​ថា ​នៅ​តែ​លួច​ទាក់ទង​ប្តី​របស់​គាត់​ទៀត​ នឹង​មាន​រឿង​ហើយ ។

ខឹងប្តីនៅតែទាក់ទងស្រី ទ្រាំលែង​បាន ទៅរករឿងផ្អើលមុខខារ៉ាអូខេ «​ញូវស្តារ»
ខឹងប្តីនៅតែទាក់ទងស្រី ទ្រាំលែង​បាន ទៅរករឿងផ្អើលមុខខារ៉ាអូខេ «​ញូវស្តារ»
ខឹងប្តីនៅតែទាក់ទងស្រី ទ្រាំលែង​បាន ទៅរករឿងផ្អើលមុខខារ៉ាអូខេ «​ញូវស្តារ»

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត