បុរសស្ត្រី ជាប្តីប្រពន្ធ ត្រូវជនដៃដល់ ១ក្រុម ជាតៃកុងឡានតាក់ស៊ី ប្រដាប់ដោយកាំបិតកាប់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល

បាត់ដំបង៖ កាលពីយប់ម៉ោងប្រមាណ ២០និង៣0នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវ ជាប់របង កាស៊ីណូ ស្ថិត្តក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បុរសស្ត្រី ជាប្តីប្រពន្ធ ដែលជាអ្នករកស៊ី ដឹកផ្លែឈើចេញពី ថៃចូលតាមច្រកអន្តរជាតិដូង ខណៈកំពុងរៀបផ្លែឈើ ដាក់រថយន្តបានទាស់សម្តីគ្នា ជាមួយតៃកុងឡានតាក់ស៊ី ហើយក៏ត្រូវបុរសនោះយកដាវមកកាប់ បណ្តាលអោយរងរបួសធ្ងន់ និងស្រាល បញ្ជូនមកមន្ទីរពេទ្យឯកជន សង្គ្រោះ។

ស្ត្រីរងគ្រោះមាន ឈ្មោះ ប៊ូ ចាន់នី ភេទស្រីអាយុ៣៨ឆ្នាំ រស់នៅភូមិត្នោត ស្រុកបារាយ ខេត្តកំពង់ធំ (របរ អ្នកដឹកផ្លែឈើ ចេញពីថៃតាមច្រកអន្តរជាតិដូង ទៅលក់នៅខេត្តកំពង់ធំ រងរបួសស្រាល) ឯបុរសរងគ្រោះ ឈ្មោះ ហ៊ុល ហុកទ្រី ភេទប្រុសអាយុជាង៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសដៃឆ្វេង ចិញ្ចើមរយ៉ាសដាច់ ដល់បបូមាត់ ធ្ងន់ធ្ងរនិងរបួសដៃស្តាំ។

ចំណែកក្រុមបង្ករគេស្គាល់ម្នាក់ ក្នុងចំណោមនោះ ឈ្មោះ រដ្ធា  អាយុជាង២០ឆ្នាំ ជាអ្នករត់តាកស៊ី ពីស្រុកកំរៀង ( ឡែម) ទៅកំពង់ធំ និងកំពង់ចាម ហើយមានក្រុមបក្សពួក ជាច្រើននាក់កាំបិតគ្រប់ដៃ ព្រួតកាប់ជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធ បណ្តាលអោយរបួសធ្ងន់និងស្រាល។

ក្រោយពីធ្វើសកម្មភាព រួចពួកគេគេចខ្លួបាត់អស់ ដោយសារតែទាស់សម្តី រឿងទារលុយដែលជំពាក់់៕

បុរសស្ត្រី ជាប្តីប្រពន្ធ ត្រូវជនដៃដល់ ១ក្រុម ជាតៃកុងឡានតាក់ស៊ី ប្រដាប់ដោយកាំបិតកាប់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល
បុរសស្ត្រី ជាប្តីប្រពន្ធ ត្រូវជនដៃដល់ ១ក្រុម ជាតៃកុងឡានតាក់ស៊ី ប្រដាប់ដោយកាំបិតកាប់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • បុរសស្ត្រី ជាប្តីប្រពន្ធ ត្រូវជនដៃដល់ ១ក្រុម ជាតៃកុងឡានតាក់ស៊ី ប្រដាប់ដោយកាំបិតកាប់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/01/27  Category:ក្នុងស្រុក