ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជា​មួយ​គ្រឿង​ស្រវឹង​?

ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជា​មួយ​គ្រឿង​ស្រវឹង​?

​បើសិនជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មិន​បាន​យកចិត្តទុកដាក់​ទៅលើ​ការចៀសវាង​ការប្រើ​គ្រឿង​ស្រវឹង​នៅ​ពេល​ប្រើ​ថ្នាំសង្កូវ​ទេ អ្នក​ត្រូវ​តែ​យល់​ដឹង​ផង​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​ក្រពះ​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​ថ្នាំ​អាច​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ ដែល​ជាហេតុ​នាំ​ឲ្យ​ថ្នាំ​នោះ​ប្រើ​ទៅ​គ្មាន​ប្រសិទ្ធភាព​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​ថ្នាំ​មាន​ឥទ្ធិពល​មិនល្អ​ខុសៗ​គ្នា​ជា​ច្រើន​អាស្រ័យ​ទៅតាម​ប្រភេទ​របស់​ថ្នាំ របៀប​ដែល​វា​ធ្វើការ និង​កម្រិត​នៃ​ការប្រើប្រាស់​។ ដូច្នេះ​បើ​សិន​ជា​ថ្នាំ និង​គ្រឿង​ស្រវឹង​ធ្វើការ​ក្នុង​រាងកាយ​ក្នុង​របៀប​ស្រដៀង​គ្នា វា​អាច​បង្កើន​ឥទ្ធិពល​របស់​ថ្នាំ​នោះ​បាន តែ​បើសិនជា​ធ្វើ​ការ​ផ្ទុយ​គ្នា​វិញ វា​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​នោះ​បាន​។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ​របស់​អ្នក​ដែល​អ្នក​មិនគួរណា​ប្រើ​ជា​មួយ​គ្រឿង​ស្រវឹង​ឡើយ​។

  1. ថ្នាំ​ប្រភេទ​ទឹកសេរ៉ូ​ក្អក និង​ថ្នាំ​បន្ទន់​លាមក​មាន​ជាតិ​អាល់កុល ១០​ភាគរយ​ហើយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ប្រើ​ថ្នាំ​ទាំង​នេះ​ជា​មួយ​គ្រឿង​ស្រវឹង​ទៀត វា​នឹង​បង្កើន​ចំនួន​ជាតិ​អាលកុល​ក្នុង​រាងកាយ នឹង​បន្ថយឥទ្ធិពល​ថ្នាំ​បាន​។
  2. គ្រឿង​ស្រវឹង​ពេល​ប្រើ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់ ប្រហែល​ជា​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការខូច​ផ្លូវ​ក្រពះ​ពោះវៀន​បាន​។ រោគសញ្ញា​របស់​វា​មានដូចជា ឈឺ​ក្នុង​ក្រពះ ក្អួត ចង្អោ​ជាដើម​។
  3. បើសិន​ជា​អ្នក​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺអេដស៍​ជា​មួយ​គ្រឿង​ស្រវឹង វា​ប្រហែលជា​អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​ថ្នាំ​បាន​។ ជាមួយគ្នានេះដែរ វា​អាច​នាំឲ្យ​មាន​ផលវិបាក​ដល់​សុខភាព​នានា​ច្រើន​ទៀត​ដូចជា សន្លឹម វិលមុខ ចលនា​ដៃ​ជើត​ខូចខាត មាន​បញ្ហា​ដល់​ការចងចាំ ច​ង្អោ ឈឺ​ក្រពះ ឬ​ក្អួត​។ សញ្ញា​ទាំងអស់នេះ​អាច​កើតឡើង​ក្រោយ​ពី​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​បន្តិច​ប៉ុណ្ណោះ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។