៣ក្បាច់ បង្កហានិភ័យ បណ្តាលឲ្យ បាក់លិង្គ

សុខភាព៖ លិង្គជាបណ្តុំនៃ សសៃប្រសាទ ហើយជាកន្លែងដែល ជួយអោយបុរសៗ មានអារម្មណ៍ត្រេក ត្រអាលខ្លាំងបំផុត ហើយក៏ជាកន្លែង គ្រោះថ្នាក់ខ្លាំងជាងគេងផងដែរ ប្រសិនបើវាខូច នេះបើយោងតាមគេហទំព័រ Soha ចុះផ្សាយ។

អ្នកជំនាញសុខភាព ក្នុងប្រទេសប្រេស៊ីល បានចេញផ្សាយជាសាធារណៈ នូវក្បាច់៣ ដែលបង្កហានិភ័យ ដល់ការបាក់លិង្គ ក្នុងនោះមានក្បាច់ Doddy Style (ក្បាច់រួមរ័កយកពីសត្វឆ្កែ) ក្បាច់មនុស្សស្រីជិះពីលើ ឬជិះសេះលែងដៃ និងក្បាច់មនុស្សប្រុសជិះពីលើ ។

អ្នកជំនាញបានបន្តថា ក្នុងចំណោម៣ក្បាច់នេះ មានតែក្បាច់មួយដ៏ គ្រោះថ្នាក់បំផុតនោះគឺ ក្បាច់មនុស្សស្រីជិះពីលើ ឬជិះសេះលែងដៃ ព្រោះថាគ្រប់ស្ថានការសិច នាងជាអ្នកគ្រប់គ្រង ហើយទម្ងន់ខ្លួនរបស់នាងបាន ដាក់ទម្ងន់ទៅលើលិង្គ ដោយមាន ៥០ភាគរយពាក់ព័ន្ធ នឹងករណីបាក់លិង្គ ខណៈដែល ៨០ភាគរយផ្សេង ទៀតបានត្អួញត្អែរថា លិង្គរឹងមិនបានយូរ មិនអាចបំពេញ តណ្ហាឲ្យដៃគូបាន។

បើទោះបីជាយ៉ាងនេះក្តី អ្នកជំនាញសុខភាព ក៏មិនបានភ្លេចដែរ សូមឲ្យដៃគូទាំងអស់ ធ្វើឲ្យប្រាកដដើម្បីរួមភេទ ដោយប្រើប្រាស់ ស្រោមអនាម័យ ដើម្បីការពារឆ្លងមេរោគផ្សេងៗ៕

៣ក្បាច់ បង្កហានិភ័យ បណ្តាលឲ្យ បាក់លិង្គ