ភេទសម្ព័ន្ធបរិសុទ្ធ ឬអត់មិនសំខាន់នោះទេ អ្វីសំខាន់សេចក្តីសុខ ពេញមួយជីវិត ?

សុខភាព៖ តាមការស្ទាបស្ទង់ មួយបង្ហាញថា បុរសត្រូវការរៀបការ និងរស់នៅ ជាមួយនារីដែលល្អបរិសុទ្ធ តែសួរថា បើរឿងប្រលូកនឹងការ រួមភេទមុនរៀបការ នៅតែជារឿងធម្មតា របស់បុរសនៅក្នុង សង្គមហើយ តើឱ្យយើងទៅរក ក្រមុំបរិសុទ្ធមកពីណា?

តាមទិន្នន័យ ដែលទទួលបានពីការ ស្ទង់មតិក្រៅផ្លូវការមួយ បង្ហាញថា ក្នុងចំណោមបុរស ២៥ នាក់មាន ១៤ នាក់ត្រូវការក្រមុំព្រហ្មចារីយ៍ ធ្វើជាភរិយា ខណៈដែល ១១ នាក់ទៀត ឆ្លើយតបថា បរិសុទ្ធ ឬមិនបរិសុទ្ធក៏បាន ដែលនេះសង្កេតឃើញថា ទាំងពីរក្រុមសុទ្ធតែមានទំនោរ មកខាងក្រមុំបរិសុទ្ធទាំងអស់ ដោយគ្មាននរណាតបថា ចូលចិត្តក្រមុំមិនបរិសុទ្ធ ជាងនោះទេ ហើយដែលគួរ ឲ្យកត់សម្គាល់នោះ គឺថា បុរសដែលចូលរួមឆ្លើយតបនឹងសំណួរនេះ សុទ្ធតែនៅកំលោះ មិនទាន់រៀបការ និងសុទ្ធតែមានការ ពាក់ព័ន្ធនឹងស្រីកំណាន់ ឬស្រីជាសង្សារ យ៉ាងតិច ២ នាក់។

ទោះបីជាការ ធ្វើស្ថិតិលើកនេះ ប្រាសចាកពីលក្ខណៈ វិទ្យាសាស្ត្របន្តិច ក៏ពិតមែន តែយ៉ាងហោចណាស់ ក៏យើងដឹងថា បុរសត្រូវការនារី ដែលស្អាតស្អំបរិសុទ្ធបំផុត តាមដែលអាចរកបាន នៅពេលដែលត្រូវការ រៀបអាពាហ៍ពិពាហ៍ ទាំងដែលពួកគេ ក៏សុទ្ធតែឆ្លងកាត់ បទពិសោធន៍ រឿងសង្សារ យ៉ាងជោកជាំរួចមកហើយ និងខ្លះមានឌុប រហូតរាប់ភ្លេចទៅទៀត។

បញ្ហារបស់មនុស្សប្រុស គឺពួកគេត្រូវការទាំងអស់ ទាំងក្រមុំបរិសុទ្ធ សម្រាប់រៀបអាពាហ៍ពិពាហ៍ និងក្រមុំចូលចិត្តសប្បាយ ដើម្បីពួកគេបាន បន្ថែមបទពិសោធន៍ និងការយល់ដឹងរឿងលើគ្រែ។ តែពួកគេនឹងមិន អាចទទួលយកបានទេ បើចៃដន្យមានភរិយា ប៉ះលើនារី ដែលធ្លាប់ប្រព្រឹត្ត ខ្លួនដូចពួកគេ កន្លងមក។ ពួកគេមានអារម្មណ៍មួយ ដែលពិបាកនឹង ទទួលយកណាស់ ដែលមកត្រូវចាប់ដៃគ្នា ឬរៀបអាពាហ៍ពិពាហ៍ ជាមួយមនុស្សស្រី ដែលមានប្រវត្តិរឿងរួមភេទ យ៉ាងជោកជាំដូចពួកគេ។

ទោះបីជារឿងព្រហ្មចារីយ៍ ជារឿងដែលតែងចោទ សួរគ្នាជាញឹកញាប់ តែការមានសង្សារ ជាក្រមុំមិនបរិសុទ្ធ ក៏មិនមែនជារឿងអាក្រក់ អ្វីដែរ។ ការដែលមនុស្សពេញវ័យ សម្រេចចិត្តមានសម្ព័ន្ធខាងផ្លូវភេទ នៅក្នុងសម័យនេះ ក៏មិនបានចាត់ទុកថា ជារឿងអាក្រក់ គួរឲ្យស្អប់ខ្ពើម ឬទទួលយកមិនបាននោះទេ តែការពិត វាជាការសម្តែងចេញ នូវសេចក្តីស្រលាញ់ម្យ៉ាង នៅក្នុងទម្រង់មួយ ដែលមានលក្ខណៈធម្មជាតិបំផុត។ លោកអ្នកពិតជាមិន អាចដាក់ទោសនារី ឬនរណាម្នាក់ ចំពោះរឿងអារម្មណ៍ផ្លូវភេទ ដែលកើតឡើងតាមធម្មជាតិ បាននោះទេ។

តែវាក៏ជាជំនឿមួយ ដែលពិបាកនឹងផ្លាស់ប្តូររឿង ការជឿអំពីក្រមុំបរិសុទ្ធ និងមិនបរិសុទ្ធ ទោះបីជាបរិសុទ្ធ ឬមិន ក៏សុទ្ធតែមានចំណុចល្អ និងមិនល្អរៀងៗខ្លួន។ ដូច្នេះសាកមកមើល អ្វីដែលជាចំណុចល្អ និងមិនល្អរបស់នារី ទាំងពីរប្រភេទនេះ?

នារីដែលមាន បទពិសោធន៍ ៖

ចំណុចល្អៈ ការដែលមានសង្សារជា ក្រមុំមិនបរិសុទ្ធនោះ មិនចាំបាច់ឲ្យអ្នកដើរតួជាឪព្រះ ឬជាសុភាពបុរសនោះទេ ព្រោះនារីមួយចំនួន ក៏ត្រូវការរកបុរស មកបំពេញសេចក្តីត្រូវ ការរបស់ពួកនាងដែរ។ បើអ្នកទាំងពីរសុទ្ធ តែមានបទពិសោធន៍ខ្ពស់ រឿងភេទសម្ព័ន្ធ នោះសេចក្តីសុខរឿង លើគ្រែរបស់លោកអ្នក នឹងគ្មានអ្វីមកបរិយាយទៀត ទេ។

ចំណុចមិនល្អៈ បុរស ដែលមានបទ ពិសោធន៍រឿងផ្លូវភេទ តិចជាងសង្សារ ប្រហែលជាត្រូវសតិបែកហើយ បើសង្សាររបស់ខ្លួន ជាប្រភេទមនុស្ស ដែលមានតម្រេកខ្លាំង។ ក្រៅពីនោះ គេអាចនឹងត្រូវ រំខានពីជីវិតស្នេហា នៅក្នុងអតីតរបស់ នាងទៀតផង។

នារីបរិសុទ្ធ៖

ចំណុចល្អៈ បុរសមួយចំនួន មានមោទនភាពខ្លាំងណាស់ ដែលខ្លួនឯង គឺជាបុរសដំបូង របស់នារីជាដៃគូ។ ពួកគេមានសេចក្តីសុខខ្លាំងណាស់ នៅក្នុងតម្រាគ្រូ និងសិស្ស ដោយរំពឹងទុកថា នារីរបស់គេនឹងត្រូវហ្វឹកហាត់ ឲ្យចូលចុះតាមសេចក្តី ត្រូវការរបស់ខ្លួន។ ម្យ៉ាងទៀត ការដែលបានក្លាយ ជាមនុស្សប្រុសទី ១ របស់មនុស្សស្រី ធ្វើឲ្យបុរសកាត់បន្ថយ អារម្មណ៍តានតឹង ឈប់ខ្វាយខ្វល់ពីបញ្ហា ដែលត្រូវតែពូកែរឿងលើគ្រែ បានច្រើនណាស់ ព្រោះនារីដ៏សែន ស្អាតស្អំរបស់គេ នឹងមិនអាចយករឿងនេះ ទៅប្រៀបធៀបជាមួយ នរណាបានទៀត។ រយៈពេលនេះ ជាពេលដែលវិសេសវិសាលបំផុត នៅក្នុងជីវិតរបស់ មនុស្សប្រុសហើយ!

ចំណុចមិនល្អៈ បើបុរសមានសង្សារ ជាក្រមុំបរិសុទ្ធនោះ វានឹងពិបាកដែលនាង ព្រមព្រៀងប្រគល់ ឲ្យដោយងាយៗនូវអ្វីដែលបុរស ត្រូវការ ហើយឱកាសក្នុងការបដិសេធ ចំពោះការមានសម្ព័ន្ធ ផ្លូវភេទមុនរៀបការ នឹងមានកម្រិតកាន់តែខ្ពស់ឡើងៗ ដែលអាចជារយៈពេលមួយ ដែលបុរសត្រូវអត់ធន់ ស៊ូទ្រាំនឹងចំណង់ផ្លូវភេទរបស់ខ្លួន យ៉ាងក្រហល់ក្រហាយបំផុត។ ម្យ៉ាងទៀត ដោយសារអ្នកជាបុរសទី ១ របស់នាង ដូច្នេះឱកាសដែលនាង មិនចេះរឿងលើគ្រែ ក៏មានច្រើន ព្រោះនាងមិនធ្លាប់ មានបទពិសោធន៍ និងត្រូវបំភ្លេច ចោលឲ្យហើយទៅ រឿងស្រណុកស្រួល លើគ្រែទាំងឡាយ ព្រោះវានឹងពិបាក ដែលបង្គាប់ឲ្យក្រមុំ ជើងថ្មីម្នាក់ ធ្វើអូរ៉ាល់ ស៊ិច (Oral Sex) ឲ្យអ្នក។ រឿងមួយទៀត បើអ្នកបានជួបក្រមុំបរិសុទ្ធ តាមត្រូវការហើយ អ្នកនឹងត្រូវអង្គុយ ខ្វាយខ្វល់ជានិច្ចថា តើពេលណានាងនឹងបែកចិត្តឈប់ សេពគប់នឹងអ្នក?

គិតឲ្យគ្រប់ជ្រុងជ្រោយ៖
កុំឲ្យរឿងនៅ ក្នុងអតីតកាល មានផលប៉ះពាល់ដល់ ការសម្រេចចិត្ត។
កុំឲ្យបទពិសោធន៍ នៅក្នុងអតីតកាល ក្លាយជាអង្គប្រកបសំខាន់ ក្នុងការសម្រេចចិត្ត រឿងអនាគតគូស្រករ របស់លោកអ្នក។
កុំប្រញាប់វិនិច្ឆ័យ នារីភេទ លើភាពបរិសុទ្ធ ឬមិនបរិសុទ្ធ ដោយមិនបានមើលឲ្យជ្រៅ។
កុំធ្វើខ្លួនថា មានសិទ្ធិរវីរវល់នឹងរឿង អតីតកាលរបស់នាង៕

ភេទសម្ព័ន្ធបរិសុទ្ធ ឬអត់មិនសំខាន់នោះទេ អ្វីសំខាន់សេចក្តីសុខ ពេញមួយជីវិត ?