បន្ធូរការ ឈឺត្រចៀក ដោយ មើមខ្ទឹមបារាំង

សុខភាព៖ ពេលអ្នកមានអារម្មណ៍ ឬក៏ដឹងថាឈឺត្រចៀក គឺអ្នកត្រូវដោះស្រាយ បញ្ហាទាំងនេះបានខ្លះ ដោយមើមខ្ទឹមបារាំង ព្រោះមើមខ្ទឹមបារាំងនេះ មានសារធាតុប្រេងឆួលៗ របស់វា ជួយបន្ថយអាការ ឈឺត្រចៀក និងការរលាក ត្រចៀកបានយ៉ាងល្អ។

អ្នកត្រូវយកខ្ទឹមបារាំង មកហាន់ជាចំនិតសសៃតូចៗ ប្រហែលមួយមើម ហើយយកទៅដាក់ ក្នុងក្រណាត់ សស្តើងតូចមួយខ្ចប់ឲ្យណែន រួចយកទៅដាក់ស្អំ និងបំពង់ទឹកចាក់ទឹកកំសៀវ ដែលដាំពុះហុយៗមួយសន្ទុះ ទើបលើក យកអ្នកផ្ទប់ត្រចៀកស្អំឲ្យយូរ រហូតទាល់តែអន់ក្តៅ។

ការធ្វើតាមលក្ខណៈបែបនេះ ២ ទៅ ៣ដង ជាប្រចាំថ្ងៃ វានឹងធ្វើឲ្យអ្នក មានអារម្មណ៍ធូរស្បើយ ការឈឺត្រចៀក និងហឹងត្រចៀកជាដើម៕

បន្ធូរការ ឈឺត្រចៀក ដោយ មើមខ្ទឹមបារាំង