ការប្រើប្រាស់ កែវភ្នែកសិប្បនិមិ្មត នាំឲ្យមាន ផលប៉ះពាល់ ដ៏អាក្រក់

មនុស្សមួយចំនួន ដែលពាក់កែវភ្នែក សិប្បនិម្មិត អាចប្រឈមមុខនឹង ជំងឺភ្នែកយ៉ាងធ្ងន់ធ្ងរ ជាងអ្នកដែលមានភ្នែកធម្មតា។ ក្រុមអ្នកស្រាវជ្រាវ ថ្មីបាននិយាយថា កែវភ្នែកសិប្បនិម្មិត ដែលអាចធ្វើឲ្យ អ្នកឃើញពិភពលោក យ៉ាងច្បាស់នេះ ប្រហែលជាអាចនាំមកនូវ គ្រោះថ្នាក់ដ៏សាហាវ ដោយសារតែអាច បង្កឲ្យមានពពួក បាក់តេរីមួយ ភាគធំនៅក្នុងភ្នែក។ 

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ជាធម្មតា ភ្នែករបស់យើងតែងតែ ប៉ះទង្គិចជាមួយ នឹងបាក់តេរី ដែលមាននៅក្នុង ស្រទាប់បរិយាកាស។ ដោយឡែក សម្រាប់អ្នកដែលប្រើប្រាស់ កែវភ្នែកសិប្បនិម្មិត អាចនឹងប្រមូលផ្តុំពពួក បាក់តេរីនៅក្នុងភ្នែក កាន់តែច្រើន ដែលអាចបណ្តាលឲ្យមានជំងឺភ្នែកយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកជំនាញក៏បាន បង្ហាញទៀតថា ការប្រើប្រាស់ម្រាមដៃ ដើម្បីដាក់កែវភ្នែក ចូលទៅក្នុងភ្នែក បានចំលងបាក់តេរីរួចជាស្រេច នៅលើស្រទាប់កែវភ្នែក ដែលជាហេតុនាំឲ្យមានជំងឺរលាកប្រសីភ្នែក និងរលាកកែវភ្នែក ដែលអាចឈានទៅ ដល់ការខ្វាក់ភ្នែក។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលប្រើប្រាស់ កែវភ្នែកសិប្បនិម្មិតគួរ តែមានការប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់សម្អាត ភ្នែកឲ្យបានត្រឹមត្រូវ មុននឹងប្រើប្រាស់៕

ការប្រើប្រាស់ កែវភ្នែកសិប្បនិមិ្មត នាំឲ្យមាន ផលប៉ះពាល់ ដ៏អាក្រក់