ជប៉ុន និង​កូរ៉េ​ខាងត្បូង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 កក់​កៅអី​ទៅ​អូឡាំពិក

ជប៉ុន និង​កូរ៉េ​ខាងត្បូង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 កក់​កៅអី​ទៅ​អូឡាំពិក

ក្រុម​យក្ស​២​នៅ​អាស៊ី គឺ​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 Championship ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ។ ការ​ឡើង​ផ្ដាច់ព្រ័ត្រ​នេះ ក៏​មាន​ន័យ​ថា​ ក្រុម​ទាំង​២ នឹង​ត្រូវ​ទៅ​លេង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ២០១៦ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​ផង​ដែរ។

 

ជប៉ុន និង​កូរ៉េ​ខាងត្បូង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 កក់​កៅអី​ទៅ​អូឡាំពិកជប៉ុន និង​កូរ៉េ​ខាងត្បូង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 កក់​កៅអី​ទៅ​អូឡាំពិកក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ

 

U23 ជប៉ុន​បាន​​យក​ឈ្នះ U23  អ៊ីរ៉ាក់ ២-១ ចំណែក​ឯ U23 ​​កូរ៉េ​ខាងត្បូង ​បាន​បំបាក់​ម្ចាស់​ផ្ទះ U-23 កាតារ ៣-១ នៅ​វគ្គ​ពាក់​កណ្ដាលផ្ដាច់​ព្រ័ត្រ។

ក្នុង​ការ​ប្រកួត​រវាង​ជប៉ុន ​និង​អ៊ីរ៉ាក់ ចាប់​ផ្ដើម​បាន២៦នាទី ខ្សែ​ប្រយុទ្ធ Yuya Kubo បាន​ស៊ុត​ឲ្យ​ជប៉ុន​នាំ​មុខ​មុន ១-០ ប៉ុន្តែ​នៅ​ចុង​តង់​ទី១ នាទី៤៣​ ខ្សែ​ការពារ Saad Natiq បាន​តាម​ស្មើ​ឲ្យ​អ៊ីរ៉ាក់ ១-១។ គ្រប់​យ៉ាង​ត្រូវ​ចប់​សព្វ​គ្រប់​នៅ​ពេល​ខ្សែ​បម្រើ Riki Harakawa ស៊ុត​បញ្ចូល​ទី នាទី ទី៩០+៣ ជួយ​ឲ្យ​ជប៉ុន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

 

ដោយ​ឡែក​កូរ៉េ​ខាងត្បូង​វិញ បាន​យក​ឈ្នះ​កាតា​នៅ​ចុង​ម៉ោង​ដូចគ្នា ​ដោយ​៣គ្រាប់​របស់​ពួកគេ​ធ្វើបាន ដោយ Ryu Seung Woo នាទី៤៨, Kwon Chang Hoon នាទី ៨៩ និង Moon Chang Jin នាទី ៩០+៥ ឯ១គ្រាប់​របស់ កាតារ​ស៊ុត​បញ្ចូល​ទី​នាទី ៧៩ ដោយ​កីឡាករ Ahmed Alaaeldin។

 

ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 Championship នេះ​បាន​ធ្វើ​ឲ្យ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​ក្រុមនៅ​អាស៊ី​មុន​គេ ​ដែល​បាន​កក់​កៅអី​ជា​ស្វ័យ​ប្រវត្តិ​នៅ​ការ​ប្រកួត​កីឡា​អូឡាំពិក ​វិញ្ញាសាបាល់​ទាត់បុរស៕

 

ជប៉ុន និង​កូរ៉េ​ខាងត្បូង​ឡើង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ AFC U-23 កក់​កៅអី​ទៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ FIFA