​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៖ មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​ទទួលទោស​

​កំពត: មន្ត្រីជាន់ខ្ពស់​ប្រឆាំង​អំពើពុករលួយ លោក នួន បូ​ផល បាន​ថ្លែងថា ការប្រព្រឹត្ត​អំពើពុករលួយ នឹង​ធ្វើអោយ​យើង​មានទោស ហើយ​ជាពិសេស​កិត្តិយស​របស់​យើង និង​ក្រុម​គ្រូ​សារ និង​ត្រូវ​បាត់បង់ ដោយ​តែមាន​ទោស ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​។ ដើម្បី​ជៀសវាង​បញ្ហា​នេះ​មន្ត្រី​ទាំងអស់​គួ​តែ​ជៀស​អោយ​ឆ្ងាយ​ពី​អំ​ពោះ​ពុករលួយ​។
​លោក​ថ្លែង​បែបនេះ ខណៈពេលដែល​លោក បាន​អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ដីពី ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដល់​មន្ត្រី នៅ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៦ ខែ មករា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រព​ខេត្តតាកែវ​។​

​លោក នួន បូ​ផល បាន​មានប្រសាសន៍ថា មន្ត្រីរាជការ មាន​កាតព្វកិច្ច​បំរើ​រដ្ឋ និង​បំរើ​ប្រជាពលរដ្ឋ​។ ការបំរើ​ប្រជាពលរដ្ឋ ដែល​ទាមទារ​ថ្លៃ​សេវា​ពី​ពួកគាត់ ដែល​ច្បាប់​មិនបាន​ចែង គឺជា​ទង្វើ​ខុសច្បាប់ ដែល​ត្រូវ​ទ​ទទួលទោស​។ ច្បាប់​ប្រឆាំង​អំពើ ពុករលួយ គឺ​ចែង​មក​សម្រាប់​អោយ​យើង អនុវត្តន៍​ទាំងអស់គ្នា ដោយ​មិនមាន​ប្រកាន់​បក្ខពួក​នោះទេ​។ អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​មានទោស ដែល​គ្មាន​ការ លើកលែង​។ ដូច្នោះ​យើង​ជា​មន្ត្រីរាជការ​ទាំងអស់ មិនត្រូវ​ប្រព្រឹត្ត​អំពើពុករលួយ និង​ត្រូវ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ទៅតាម​ច្បាប់​កំណត់ ជៀសវាង​នាំអោយមាន​បញ្ហា​ដល់​ខ្លួនឯង​។

​លោក​អនុប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍​បន្តថា នៅ​ខេត្តតាកែវ អង្គភាព​ប្រឆាំង​អំពើពុករលួយ តែងតែ​ទទួលបាន​ពាក្យបណ្ដឹង ដែល​ប្ដឹង​ពី​មន្ត្រី​មូលដ្ឋាន ជាពិសេស​លោកគ្រូ អ្នកគ្រូ បាន​ប្ដឹង​លោកនាយក​សាលា​។ បើ​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញ​ដូច​ការប្ដឹង​មែន មន្ត្រី​ទាំងនោះ នឹងត្រូវ​មានទោស ជាក់​ជាពុំខាន​។ នៅ​ឆ្នាំ​២០១៧ ខាងមុខ រាជរដ្ឋាភិបាល បាន​តម្លើង​ថវិកា​រដ្ឋបាល និង​ថវិកា​អភិវឌ្ឍន៍ ក្រុង ស្រុក ឃុំ សង្កាត់ កាន់តែច្រើន​ថែមទៀត​។ ឃុំ​សង្កាត់ ក្រុង ស្រុក និង​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់ ដូច្នោះ​ទម្លាប់​ខុសច្បាប់ ដែល​យកលុយ​ពី​ថ្លៃ បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បន្តិចបន្តួច គួរតែ​លុបបំបាត់ បើ​មិន​ចង់អោយ​មានទោស ដល់​ខ្លួន​នោះទេ​៕

​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៖ មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​ទទួលទោស​

​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៖ មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​ទទួលទោស​

​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៖ មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​ទទួលទោស​