ម្តាយកូន​ក្រមុំ សង​ថ្លៃ​បណ្ណាការ ទៅអោយ​ខាង​ប្រុស ២០០០ ដុល្លារ នៅពេល​ ​កូនស្រី​ត្រឡប់មកវិញ សារភាពថា នាង​ស្រឡាញ់​ប្រុស​ផ្សេង​

​កំពង់ឆ្នាំង: កូនក្រមុំដែល​រត់ចោល​រោងការ  បាន​វិលត្រឡប់ មកកាន់​លំនៅដ្ឋាន​វិញ​ហើយ នៅ ក្រោយ​ពេលដែល​ឪពុក ម្តាយ​របស់​នាងអំពាវនាវតាម​សារព័ត៌មាន អោយ​កូនស្រី​ត្រឡប់មកវិញ ដោយ​មិន​ប្រកាន់ទោសអូស​ដំណើរ​នោះ​។​
​    ​
​ស្ត្រី​ឈ្មោះ ផាន់ សិរី អាយុ​៣៩​ឆ្នាំ ត្រូវជា​ម្តាយ​របស់​កូនក្រមុំ បាន​រៀបរាប់ថា  កូនស្រី​របស់គាត់ ឈ្មោះ​សុខ សិរី​វឌ្ឍន៍ បានមក​ដល់ផ្ទះ​វិញ នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ។ ពេលមកដល់​ផ្ទះ នាង​បាន​ក្រាប​សំពះ សុំទោស​ឪពុក ម្តាយ និង​បាន​សារភាពថា មូលហេតុ​ដែល​នាង​រត់ចោល​រោងការ ដោយសារតែ​នាង មាន​ទំនាក់ទំនង​ស្នេហា ជាមួយនឹង​យុវជន​ម្នាក់ ហើយ​ការទំនាក់ទំនង​គ្នា​នោះ ទើប​តែមាន​រយៈពេល​ជាង ១ ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ស្រឡាញ់គ្នា ខ្លាំងណាស់ មិនអាច​បែក​គ្នា​បានទេ ក៏​សម្រេចចិត្ត​នាំគ្នា រត់ចោល​រោងការ ទៅ​ភ្នំពេញ​តែម្តង ។​
​    ​
​ស្ត្រី​ខាងលើ បាន​អោយដឹងទៀតថា រឿងនេះ ត្រូវបាន​ដោះស្រាយ​គ្នា​ចប់ ហើយ  ដោយ​គាត់​មិនបាន​ប្តឹងផ្តល់​យុវជន ដែល​នាំ​កូន​ស្ត្រី​គាត់ រត់ចោល​រោងការ​នោះទេ ប៉ុន្តែ​គាត់​តម្រូវអោយ​យុវជន​នោះ ជួយ​ចេញសង​ថ្លៃ​បណ្ណា​ការ ទៅអោយ​ខាង​កូន​ក​ម្លោះ ចំនួន ២.០០០ ដុល្លារ  ហើយ​ខាង​ក្រុមគ្រួសារ​កូន​ក​ម្លោះ ក៏​យល់ព្រម​ដែរ​។ នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ គាត់​នឹង​ជ្រើសរើស រក​ពេលវេលា​សមស្រប​មួយ ដើម្បី​រៀបការ​ពួកគេ​ទាំងពីរ តាម​ប្រពៃណី  ។​
​    ​
​គួររំលឹកថា នាង សុខ សិរី​វឌ្ឍន៍ អាយុ​២១​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ និង​កូន​ក​ម្លោះ ឈ្មោះ​ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវ​ចូល​រោងការ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ប៉ុន្តែ​នៅវេលា​ទៀបភ្លឺ ថ្ងៃ​ចូល​រោង​នោះ នាង​សុខ សិរី​វឌ្ឍន៍ ដែលជា​កូនក្រមុំ បាន​រត់ចោល​រោងការ ទៅជា​មួយ​ប្រុស​ផ្សេង បង្ករ​អោយមាន​ការភ្ញាក់ផ្អើល ពេញ​ភ​មិ​ផងដែរ  ។​

​ស្ត្រី​ឈ្មោះ ផាន់ សិរី ត្រូវជា​ម្តាយ​របស់​កូនក្រមុំ បានអោយដឹងថា នៅពេលដែល​កូន​ក​ម្លោះ ចូល​ស្តីដណ្តឹង កូនស្រី របស់គាត់ មិនបាន​ប្រកែកប្រណាំង​អ្វី​ទេ  រហូត​ធ្វើ​ពិធី​ភ្ជាប់ពាក្យ និង​មកដល់ ថ្ងៃ​រៀប​មង្គលការ​នេះ មាន​រយៈពេល​ជិត ១ ឆ្នាំ​ហើយ​។ ក្រោយពី​ស៊ី​ស្លា ភ្ជាប់ពាក្យ​រួចមក កូន​ក​ម្លោះ និង​កូនស្រី​គាត់ បាន​ជិះ​ម៉ូតូឌុប​គ្នា ទៅធ្វើ​ការ​នៅ​រោងចក្រ ជា​រៀងរាល់ថ្ងៃ ពីព្រោះ​ពួកគេ​ធ្វើការ នៅ​រោងចក្រ M និង V ជាមួយគ្នា មិន​ដែលមាន​ហេតុភេទ​អ្វី​នោះទេ​។ ​នៅមុន​ពេលធ្វើ​ពិធី ក៏​កូនស្រី​គាត់ មិនបាន​និយាយ​អ្វី​ដែរ ហើយ​ថែមទាំង​កុំ​ម្ម៉​ង់​របស់​ល្អៗ សម្រាប់​ពិធីមង្គលការ​នេះ​ទៀតផង មិន​នឹក ស្មានថានាង​ធ្វើ​យ៉ាងនេះ​សោះ​៕