ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង​៖ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ថា ជន​ដៃដល់​ប្រើ​ហិង្សា​ទៅ​លើ​បុគ្គលិក​បម្រើ​ការ​នៅ​ក្លិប​កម្សាន្ត​ក្រុង​ស្ទឹង​ត្រែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី ត្រូវ​ចាប់ខ្លួន​បាន​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២៥ មក​រា ២០១៦ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​ជិត​មួយ​ថ្ងៃ​មក ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​អះអាង​ថា ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន ឈ្មោះ​ឡ​ន រម​នី ហៅ​តយ អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹង​ត្រែង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ឈ្មោះ​សៃ វិជ្ជា ហៅ​បារាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្លិប​កម្សាន្ត​កាឡាក់ស៊ី ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ដើម្បី​ស្វែងរក​ជនសង្ស័យ​សមគំនិត​២​នាក់​ទៀត ដែល​កំពុង​គេចខ្លួន ។