រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បុក​រះ​ម៉ូតូ​២​គ្រឿង អូស​ជាង​១៥​ម៉ែត្រ រងរបួស​ធ្ងន់​ស្រាល​២​នាក់​

ស្វាយរៀង: មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ហាយ​ឡេ​ន​ឌ័​របុក​រះ​ម៉ូតូដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​រត់គេច​បាត់ ស្រមោល​។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥:៣០​នាទី ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ក្នុងភូមិ ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​/​ខេត្ត ស្វាយរៀង​។

​បើតាម​ប្រជាពលរដ្ឋ បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​ចំណាស់ ២​នាក់ ជិះ​ឌុប​គ្នា ធ្វើដំណើរ​ពី​លិចទៅ​កើត លុះដល់​ផ្លូវបំបែក​ជា​បី (​ជា​កន្លែងកើតហេតុ​) ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន មកពី​ក្រោយ ស្រប​ទិស​គ្នា បុក​រះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា សេ​១០០ សង់​ព្រីង​ទុំ ចត​អែប​ចិញ្ចើមថ្នល់ និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1F0685 ជិះ​ឌុប​គ្នា​អូស​ជាង ១៥ ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់ រងរបួស​បាក់ជើង​ស្តាំ សន្លប់ និង​ម្នាក់ទៀត រងរបួស​ស្រាល ហើយ​ពុំ​ព្រម​ឈប់​នោះទេ គឺ​បន្តដំណើរ​យ៉ាង​លឿន ទៅ​ទិសខាងកើត​ចូល​ក្រុង​បាវិត ទុក​ឲ្យ​ជនរងគ្រោះ នៅ​កន្លែងកើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ស​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តស្វាយរៀង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​នោះ មានឈ្មោះ ភោគ នី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លាភ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ស្រាល​។ ចំណែក​បុរស​ម្នាក់ទៀត មានឈ្មោះ យស់ សុខា ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជា​អ្នករួមដំណើរ​ជាមួយ រងរបួស​បាក់ជើង​ស្តាំ រលា​ត់ដៃ សន្លប់​ស្តូកស្តឹង​។
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង និង​តាម​ស្រាវជ្រាវ រក​រថយន្ត​បង្ក​ខាងលើ ដើម្បី​ដោះស្រាយ តាមផ្លូវ​ច្បាប់​៕V/S