​ស្រឡាញ់​ប្រពន្ធ​ពេក ទិញ​ទូរស័ព្ទ​ទំនើប​អោយប្រើ បែរជា​គេ​ឆក់ ប្រពន្ធ​កូន​ពី​ខ្លួន​បាត់​

បន្ទាយមានជ័យ: ហេតុតែ​ស្រឡាញ់​ប្រពន្ធ​ពេក ខ្លាច​ខ្មាស​គេ សុខ​ចិត្ដរក​ស៊ី​ទាំង​ហូរ​ញើស សន្សំ​លុយ​ទិញ​ទូរស័ព្ទ​ទំនើ​អោយ​ប្រព​ន្ឋ​​ប្រើប្រាស់ ដើម្បីអោយ​ចូល​ចំណោម​នឹង​គេ បែរជា​ប្រពន្ធ ប្រើ​ទូរស័ព្ទ​ទំនើប​នោះ​ទាក់ទង​ជាមួយ​សង្សារ​ចាស់ តាម​ប្រព័ន្ធ​ឡាញ (Line) រួចហើយ​ដឹក​ដៃ​កូនស្រីចុះចោល​ប្តី​របស់ខ្លួនបាត់​តែម្តង​។​

​បុរស​ជា​ប្ដី​ឈ្មោះ ត្រា វង អាយុ​៣៧​ឆ្នាំ មុខរបរ​លក់បាយ​ឆា មីឆា តាម​រទេះ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ​។ រីឯ​ប្រពន្ធ​ដែល​ដឹក​ដៃ​កូនស្រី​ចុះចោល​ប្ដី​កម្សត់ ទៅ​ស្រវា​យក​សង្សារ​ចាស់​នោះ ឈ្មោះ ប្រាក់ ស៊ីណា អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​-​ឃុំ​កញ្ចុំ ស្រុក​ពារាំង ខេត្ដ​ព្រៃវែង ។​

​តាម​ការរៀប​រាប់រប​ស់ បុរស​ជា​ប្ដី​ដ៍​សែន​កំសត់​ម្នាក់នេះ បានអោយដឹងថា គាត់ និង​ប្រពន្ធ បាន​រៀបការ​ជាមួយគ្នា ១០ ឆ្នាំ មកហើយ រហូត​ទទួលបាន​នូវ​ចំណងដៃ អាពាហ៍ពិពាហ៍ នៃ​យើង​ទាំងពីរ គឺ​កូនស្រី​ម្នាក់ អាយុ​៤​ឆ្នាំ​។​

​បុរស​កំសត់ បាន​អោយដឹងទៀតថា លុះ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ស្រាប់តែ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ទើប​ភ្ញាក់ខ្លួន​ថា ប្រពន្ធ​បាន​ចុះចោល​គាត់ ដោយ​យក​ទ្រព្យសម្បត្ដិ និង​កូនស្រី​ទៅជា​មួយ ព្រមទាំង​ប្រាប់​គេឯង​ថា នាង​ឈប់​រស់នៅ​ជាមួយ​គាត់​ទៀតហើយ ដោយ​សុខ​ចិ​ត្ដទៅ​រស់នៅ​ជាមួយ​អតីត​សង្សារ នៅឯ​ខេត្ដ​កំពត ឯណោះ​វិញ​។​

​ក្រោយពេល​ប្រពន្ធ​រត់ចោល ទើប​គាត់​ដឹងខ្លួន ព្រោះ​ចាប់តាំងពី​បាន​ទូរស័ព្ទ​ទំនើប មកប្រើប្រាស់​ពេលណា ប្រពន្ធ​ចេះតែ​រករឿង​សុំ​លែងលះ​ តែ​គាត់​មិន​ព្រម និង​ចេះតែ​សួរ​ហេតុផល​ថា មានរឿង​អ្វី​បានជា​ចង់​លែង​ខ្ញុំ​? ព្រោះ​យើង​ទាំងពីរ មិនដែល​មាន ទំនាស់ ជាមួយគ្នា​នោះទេ​។ លុះ​ពេល​ប្រពន្ធចុះចោល​ដូច្នេះ ទើប​គាត់​គិតថា ទិញ​ទូរស័ព្ទ​ទំនើបអោយ​ប្រពន្ធ​ប្រើប្រាស់ ប្រៀបដូចជា​អោយគេឆក់​ប្រពន្ធ​ពី​បេះដូង​គាត់​អញ្ចឹង​៕V​/S

​ស្រឡាញ់​ប្រពន្ធ​ពេក ទិញ​ទូរស័ព្ទ​ទំនើប​អោយប្រើ បែរជា​គេ​ឆក់ ប្រពន្ធ​កូន​ពី​ខ្លួន​បាត់​

​ស្រឡាញ់​ប្រពន្ធ​ពេក ទិញ​ទូរស័ព្ទ​ទំនើប​អោយប្រើ បែរជា​គេ​ឆក់ ប្រពន្ធ​កូន​ពី​ខ្លួន​បាត់​