មាស សាលី តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​និពន្ធ​បទ​ថ្មី​ក្នុង​ឆ្នាំ ​២០១៦ មុន​ទៅ​​អាមេរិក​

មាស សាលី តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​និពន្ធ​បទ​ថ្មី​ក្នុង​ឆ្នាំ ​២០១៦ មុន​ទៅ​​អាមេរិក​

មាស សាលី​ ថ្លែង​​យ៉ាង​មុត​មាំ​មក​កាន់​ Sabay មុន​ឡើង​យន្តហោះ​ទៅ​អាមេរិកកាល​ពី​ថ្ងៃ​ច័ន្ទ​​ថា​ លោក​ និង ​​អ្នកនិពន្ធ ភួង​ សិលា បាន​តាំង​ចិត្ត​ខ្ពស់​ថា​នឹង​និពន្ធ​បទ​ថ្មី​ឲ្យ​បាន​ច្រើន​ក្នុង​ឆ្នាំ​២០១៦។

 

ម្ចាស់​បទ”អង្គរក្ស​បេះ​ដូង” ថ្លែង៖ “ឥឡូវ​នេះ​បង​ប្អូន​ គាំ​ទ្រ​ច្រើន​បទ​ Original​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​និពន្ធ​និង​អ្នក​ចម្រៀង​ខ្មែរ​មាន​ទឹក​ចិត្ត​ផលិត​បទ​ថ្មី​ៗ​ថែម​ទៀត ហើយ​បង​និង ភួង សិលា ក៏​នឹង​ត្រៀម​បទ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ​​”។

មាស សាលី តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​និពន្ធ​បទ​ថ្មី​ក្នុង​ឆ្នាំ ​២០១៦ មុន​ទៅ​​អាមេរិក​

 

 

ទាក់​ទិន​នឹង​ការ​និពន្ធ​បទ​ថ្មី​ ម្ចាស់​បទ​”រំចង់​ប្រែ​ពណ៌” បញ្ជាក់​ឲ្យ​ដឹង​ថា​ជួប​ការ​លំបាក​ច្រើន​ជាពិសេស​​ពេលវេលា​ការ​គិត​និង​ថវិកា។

 

សាលី បន្ត៖ “ការ​ធ្វើ​បទ​ថ្មី​គឺ​ទាម​ទារ​ចំណាយ​ច្រើន​ណាស់​អូន ទ្វេ​មួយ​ជា​ពីរ ប៉ុន្តែ​បង​នៅ​តែ​ព្យាយាម​ទោះ​​ជោគជ័យ​មិន​ជោគ​ជ័យ​ក៏​បង​នៅ​តែ​ប្រឹង​ធ្វើ​ឲ្យ​បាន​ច្រើន​ចំពោះ​បទ Original នេះ “។

 

​ទោះ​យ៉ាង​ណា មាស សាលី​ នៅ​តែ​មិន​ហ៊ាន​​រំពឹងខ្ពស់​ថា​​បទ​ចម្រៀង​និពន្ធ​ថ្មី​ចេញ​ទៅ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​លោក​អះ​អាង​ថា​វា​​ ជា​ឆន្ទៈ​របស់​កូន​ខ្មែរ​​ ដែល​ព្យាយាម​និពន្ធ​បទ​ថ្មី​ផង​ដែរ។៕ ​

 

ផ្ដាច់​សិល្បៈ​ជាង​៣​ឆ្នាំ​ អតីត​ Freshie ចាន់​ រដ្ឋា​ ធ្វើ​ខួប​យប់មិញ សុទ្ធ​តែ​តារា​ចូលរួម

ម៉ា ​ចាន់បញ្ញា​បង្កើត​ Vlog ដើម្បី​ជិត​ស្និត​ជា​មួយ​Fans

 

 

អត្ថបទ៖ ថា ម៉ាលីដា