ពិធី​ការិនី Ellen Troll ពិធី​ករ​ហៅ​ឈ្មោះ​បវរកញ្ញា​ចក្រ​វាល​ខុស​ ម៉ា​ស្ពឹក​មុខ


ពិធី​ការិនី Ellen Troll ពិធី​ករ​ហៅ​ឈ្មោះ​បវរកញ្ញា​ចក្រ​វាល​ខុស​ ម៉ា​ស្ពឹក​មុខ

កាល​ពី​សប្ដាហ៍​មុន បវរកញ្ញា​កូឡុំប៊ី Ariadna Gutierrez បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី The Steve Harvey Show ដែល​ជា​ទីកន្លែង​ដែល​ពួក​គេ​ជួប​គ្នា​​​​លើក​ទី​១​ ចាប់​តាំង​ពី​ពិធី​ករ Steve Harvey បាន​​ប្រកាស​ឈ្មោះ​នាង​ខុស​ក្នុង​ការ​ប្រឡង​បវរកញ្ញា​ចក្រវាល​​កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១៥។

 

ពិធី​ការិនី Ellen Troll ពិធី​ករ​ហៅ​ឈ្មោះ​បវរកញ្ញា​ចក្រ​វាល​ខុស​ ម៉ា​ស្ពឹក​មុខ

 

ការ​ឱប​ស្វាគមន៍ ទឹក​ភ្នែក ​លាយឡំ​ដោយ​ពាក្យ​សុំទោស​​បាន​កើត​ឡើង​​​ក្នុង​ពេល​កម្មវិធី​ ពេល​ដែល​អ្នក​ទាំង​ពីរ​ជួប​គ្នា។ បន្ទាប់​មក Ariadna ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​ Steve Harvey មួយ​ទៀត​មាន​ឈ្មោះ​ថា Miss Universe: The Truth។ ប៉ុន្តែ​ថ្មី​ៗ​នេះ ក្នុង​កម្មវិធី​​​របស់​អ្នក​ស្រី Ellen DeGeneres បាន​បង្កើត​វីដេអូ​ខ្លី​ដុត​អ្នក​ទាំង​ពីរ​​ពេល​ជួប​គ្នា​​​។

 

កាល​ពី​ថ្ងៃ​អង្គារ ក្នុង​កម្មវិធី The Ellen Show បាន​បញ្ចេញ​​វីដេអូ​មួយ​ដោយ​ត្រាប់​តាម​សកម្មភាព​ពេល Ariadna ចូលរួម Miss Universe: The Truth ប៉ុន្តែ​គេ​បាន​កាត់​ត​ដោយ​បវរកញ្ញា​កូឡុំប៊ី​មិន​បាន​ទៅ​​ឱប​ Steveទេ បែរ​ជា​ចាប់​ស្មា​ឡើង​ជង្គង់​ ទះ​មួយ​កំផ្លៀង​ថែម​ទាំង​គ្រវែង​ទៅ​ក្រោយ​សាឡុង​ទៀត​ផង៕

 

ចង់​ដឹង​​ល្អ​សើច​យ៉ាងណា​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

ចុចអាន៖ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  perezhilton