ជំងឺ​មហារីក​ឆក់​យក​ជីវិត​ជនជាតិ​ចិន ៧៥០០នាក់​រៀងរាល់​ថ្ងៃ


ជំងឺ​មហារីក​ឆក់​យក​ជីវិត​ជនជាតិ​ចិន ៧៥០០នាក់​រៀងរាល់​ថ្ងៃ

​ជំងឺ​ឆ្លង​​​ ​ការ​ជក់​បារី និង​ការ​បំពុល​​​គ្រប់​រូប​ភាព​ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​​​​កើត​ជំងឺ​មហារីក​​​យ៉ាង​​ច្រើន​​​ ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៤,៣លាន​នាក់​ ​ក្នុង​ឆ្នាំ ​២០១៥ និង​​មាន​ស្លាប់​ ២,៨លាន​នាក់​គឺ​ស្មើនឹង ៧៥០០នាក់​រៀង​រាល់​ថ្ងៃ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​​ចេញ​ផ្សាយ​ឲ្យ​ដឹង​​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

ជំងឺ​មហារីក​ឆក់​យក​ជីវិត​ជនជាតិ​ចិន ៧៥០០នាក់​រៀងរាល់​ថ្ងៃ

​​​​

ជំងឺ​មហារីក​សួត​ ​​​បាន​ធ្វើ​ឲ្យ​ប្រជាជន​​​ស្លាប់​ច្រើន​ជាងគេ ​ក្នុង​ចំណោម​មហារីក​នានា ​​ដោយ​ផ្អែក​លើ​របាយការណ៍​ A Cancer Journal for Clinicians ​នៅ​មជ្ឈមណ្ឌល​​ជំងឺ​មហារីក​ជាតិ ​ក្នុង​ក្រុង​ប៉េកាំង។ ​របាយ​ការណ៍​ខាង​លើ​ ​បាន​និយាយ​ថា​ជំងឺ​មហារីក ជា​បញ្ហា​សុខភាព​​ចម្បង​គេ​នៅ​ចិន​ សម្រាប់​​ប្រជាជន​ជាង ១,៣៧​ពាន់​លាននាក់​​នេះ។

​​
កាល​ពី​មុន​ ​បន្ទុក​​​នៃ​​អ្នក​ជំងឺ​មហារីក ​មាន​ការ​ពិបាក​ក្នុង​ការ​វាស់​ស្ទង់ ​ដោយ​សារ​​ការ​ស្រាវ​ជ្រាវ​​ផ្អែក​ទៅ​តាម​​​​​​ការ​យក​​ចំនួន​ប្រជាជន​តិច​មក​សិក្សា​ គឺ​តិច​ជាង ២% ​និង​ប្រើ​ទិន្នន័យ​ចាស់​បន្សល់​តាំង​ពី​ឆ្នាំ ១៩៩០​​មក​ម្ល៉េះ។ ​ប៉ុន្តែ​ការ​​​របាយការណ៍​ថ្មី​នេះ ​គឺ​អាច​ជឿ​ទុក​ចិត្ត​បាន ​ដោយ​ផ្អែក​លើ​ការ​ចុះ​បញ្ជី​តាម​រយៈ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​ជាតិ​​ចិន។

 

​​តាម​ព័ត៌មាន​​ខាង​លើ​ ក្រុម​អ្នក​ស្រាវជ្រាវ​​រក​ឃើញ​អ្នក​កើត​ជំងឺ​មហារីក​ចំនួន ៤ ២៩២ ០០០នាក់​ក្នុង​ឆ្នាំ ២០១៥ ដោយ​​អ្នក​កើត​​ថ្មី​មាន ១២ ០០០នាក់​ និង​មាន​ស្លាប់ ៧ ៥០០នាក់​រៀង​រាល់​ថ្ងៃ។

 

​ជំងឺ​មហារីក​​​ដែល​តែងតែ​​កើត​លើ​បុរស​​​មាន​មហារីក​ សួត ​ក្រពះ ​ថ្លើម​ បំពង់អាហារ និង​ពោះវៀន។ ឯ​ស្ត្រី​មហារីក​សុដន់​មាន​ច្រើន​ជាងគេ​​គឺ​ស្មើ ១៥% នៃ​ស្ត្រី​ទើប​កើត​មហារីក ​និង​ក្រៅ​ពី​នេះ​មាន​មហារីក ​សួត ក្រពះ ពោះវៀន ​និង​បំពង់អាហារ​ដែរ​។ ​បុរស​​កើត​ជំងឺ​មហារីក​​មាន​អ្នក​ស្លាប់​​ច្រើន​ជាង​ស្ត្រី​​​​ពីរដង គឺ ១៦៦​នាក់​ក្នុង​ចំណោម ១០ម៉ឺន​ករណី៕

 

ជំងឺ​មហារីក​ឆក់​យក​ជីវិត​ជនជាតិ​ចិន ៧៥០០នាក់​រៀងរាល់​ថ្ងៃ

 

ចុចអាន៖ អាហារ​៦​យ៉ាង​ ជួយ​បង្ការ​​ជំងឺ​មហារីក​

ចុចអាច៖ យុវជន​ជិត​ស្លាប់​ដោយ​ជំងឺ​មហារីក សម្រេច​បំណង​រៀប​ការ ជាមួយ​តុក្កតា​សិច

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ France24