សញ្ញា​បញ្ជាក់​ថា Crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ


សញ្ញា​បញ្ជាក់​ថា Crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

លួច​ស្រលាញ់​នរណា​ម្នាក់ ប្រាកដ​ជា​ចង់​ដឹង​ថា​គេ​ស្រលាញ់​វិញ​ឬ​អត់​ហើយ ។ ពេល​ខ្លះ​ខំ​ធ្វើ​ល្អ​ដាក់​គេ នឹក​គេ​សឹង​អី តែ​គេ​វិញ​ដូច​ធម្មតា​ៗ។​ ចំណុច​ខាង​ក្រោម​នេះ​អាច​បញ្ជាក់​ថា Crush របស់​អ្នក​អត់​បាន​ស្រលាញ់​អ្នក​វិញ​ឡើយ៖

 

សញ្ញា​បញ្ជាក់​ថា Crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

 

រូបតំណាង

 

 
ទោះ​គេ Online ក៏​គេ​មិន​ឆាត​មក​ 

 

សុ​ធា​រ័ត្ន និស្សិត​ឆ្នាំ​ទី​២​នៅ IFL ប្រាប់​ថា អារម្មណ៍​ពេល​ឃើញCrush កំពុងOnline សប្បាយ​ចិត្ត​ដូច​រើស​បាន​ដុំ​មាស​អ៊ីចឹង ។ ចង់​ឆាត​ទៅ​គេ​ជាង​អី​ទៅ​ទៀត​តែ​មិន​ហ៊ាន ហើយ​សង្ឃឹម​ថា​គេ​នឹង​ឆាត​មក​និយាយ​លេង​ជាមួយ​វិញ។ ខំ​ចាំ​គេ​ឆាត​មក​ដូច​មនុស្ស​រោគ​ចិត្ត​ទៅ​ហើយ តែ​ក្ដី​សង្ឃឹម​បែរ​ជា​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ព្រោះ​គេ onlineតែ​គេ ចំណែក​យើងonlineចាំ​គេ។

 
​មិន​ដែល​ឆ្ងល់​ពេល​បាត់​អ្នក

 

បុគ្គលិក​ផ្នែក​សេវាកម្ម នៅ​ក្រុមហ៊ុន Wing កញ្ញា ធីតា និយាយ​ថា ពេល​ខ្លះ​​រវល់​មិន​បាន​មក​រៀន​ឬ​ធ្វើ​ការ ហើយ​ដាក់​ច្បាប់​ច្រើន​ថ្ងៃ តែ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់​មិន​ដែល​សួរ​នាំ​ថា​អ្នក​ទៅ​ណា រវល់​អី​ទើប​មិន​ឃើញ​មក​អ៊ី​ចឹង។ កញ្ញា ធីតា​បន្ត​ថា បើ​បែប​នេះ​ហើយ គួរ​កាត់​ចិត្ត​ទៅ ព្រោះ​ដោយ​សារ​គេ​មិន​បាន​ចាប់​អារម្មណ៍​អ្នក​ដូច ​អ្នក​ចាប់​អារម្មណ៍​គេ។

 

 

សញ្ញា​បញ្ជាក់​ថា Crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

 

រូបតំណាង

 

ឆ្លើយ​តប​សារ​យឺត

 

រឿង​មួយ​ទៀត​ដែល​អ្នក​គួរ​បំភ្លេច Crushចោល គឺ​ឆ្លើយ​តប​សារ​យឺត។ លោក សុ​ភី អតីត​និស្សិត​សង្គម​វិទ្យា រៀប​រាប់​ថា ពេល​មាន​ឱកាស​បាន​ឆាត​ជាមួយ​Crush គឺ​សប្បាយ​ចិត្ត​ចង់​ហោះ ។ ចង់​និយាយ​ជា​មួយ​គេ​ទល់​ភ្លឺ​ក៏​មិន​ធុញ ប្រញាប់​ឆ្លើយ​តប​ទៅ​គេ​វិញ​ភ្លាម​ៗ​ទោះ​រវល់​ម៉េច​ក៏​ឆ្លៀត​ដែរ។ ជួន​កាល បើ​រវល់​មិន​បាន​ឆ្លើយ​តប​លឿន ​ថែម​ទាំង​ឆាត​ទៅ​គេ​ថា ​សុំ​ទោស​ ព្រោះ​ខ្លាច​គេ​អន់​ចិត្ត​ឬ​យល់​ច្រឡំ​ទៀត​ផង។ តែ​គេ​វិញ​ជួន​កាល​មិន​បើក​មើល​សារ​ ហើយ​ពេល​ខ្លះ seen ហើយ​មិនreply ទៀត​ក៏​មាន។ បើ​អ៊ីចឹង​មាន​ន័យ​ថា គេ​មិន​បាន​ចាត់​ទុក​យើង​ជា​មនុស្ស​ក្នុង​បេះដូង​គេ​ទេ។

 
មិន​សូវ​ខ្នះ​ខ្នែង​ជួយ​នៅ​ពេល​អ្នក​សុំ​ជំនួយ

 

បើ​គេ​ពិត​ជា​ស្រលាញ់​គេ​តែង​ចង់​ធ្វើ​ជា​អង្គរក្ស​ចាំ​ជួយ​អ្នក​គ្រប់​ពេល​មិន​ខាន អោយ​តែ​អ្នក​ហារ​មាត់​ពឹង​គេ។ នេះ​បើ​តាម សត្យា បុគ្គលិក​នៅ​ស្ថានីយ​វិទ្យុ​មួយ​បញ្ជាក់។ សត្យា​ថា តែ​បើ​អ្នក​ប្រាប់​គេ សុំ​ជំនួយ​ពី​គេ​ហើយ គេ​វិញ​បែរ​ជា​ដូច​ទើស​ទាល់ នោះ​គេ​អត់​ស្រលាញ់​អ្នក​វិញ​ឡើយ។

 

ដោយ​សារ​អ្នក​ចង់​មាន​ឱកាស​បាន​នៅ​ជិត​គេ ម្ល៉ោះ​ហើយ​នៅ​ពេល​មាន​រឿង​អ្វី​មួយ​អ្នក​សុំ​ជំនួយ​ពី​គេ តែ​គេ​បែរ​ជា​ជួយ​អ្នក​ដោយ​មិន​អស់​ចិត្ត​ទៅ​វិញ ហាក់​មិន​សូវ​សប្បាយ​ចិត្ត​នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ថា Crush របស់​អ្នក​អត់​មាន​កូន​ចិត្ត​អី​សូម្បី​បន្តិច​មក​លើ​អ្នក​វិញ​ដែរ៕

 

 

សូមអាន៖      ប្រុសៗ​គួរ​អាន! ចំណុច​ខ្លះៗ​ដែល​នារី​ចង់​បាន​ធ្វើ​ជា​ស្វាមី

 

 

 

អត្ថបទ៖ លឹម សុ​នា​