អ៊ី​វ៉ា បង្កបញ្ហា​ដល់​អ្នក​ផលិតកម្ម​វិធី​ស្ថានីយទូរទស្សន៍​

អ៊ី​វ៉ា បង្កបញ្ហា​ដល់​អ្នក​ផលិតកម្ម​វិធី​ស្ថានីយទូរទស្សន៍​

​រាជធានី​ភ្នំពេញ : តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា អ៊ី​វ៉ា បានធ្វើ​ឲ្យ​អ្នក​ផលិត​កម្មវិធី​ព្រលឹងចុងសក់​ជាមួយនឹង​អាកា​រៈ​មួ​មៅ ខឹងសម្បា​ខ្លាំង បន្ទាប់ពី​តារាចម្រៀង​រូបនេះ​មក​ចូលរួម​កម្មវិធី​ច្រៀង​ប្រចាំ​សប្តាហ៍​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​យឺតយ៉ាវ​។​

 

​នាង​ត្រូវបាន​អ្នក​ផលិត​កម្មវិធី​ដាក់ជំនួស​ដោយ​តារាចម្រៀង​ថ្មី​ជំនួស ព្រោះតែ​កម្មវិធី​ជិត​ចប់​ហើយ​ទើបនឹង​នាង​បង្ហាញ​វត្តមាន​ហើយ​ភាគច្រើន​នៃ​ពួកគេ​គឺ​តួឯក​និយម​។ កន្លងមក​ការ​មក​ចូលរួម​កម្មវិធី​យឺតយ៉ាវ​របស់​សិល្បករ​ត្រូវបាន​អ្នក​ផលិត​និង​ដឹកនាំ​កម្មវិធី និង​ថត​ខ្សែភាពយន្ត​រិះគន់​មិនតិច​ទេ ខណៈដែល​ពួកគេ​មិន​យកចិត្តទុកដាក់​នឹង​ពេលវេលា​ដែល​បានកំណត់​។​

 

​ដូចគ្នានេះដែរ​តារាចម្រៀង​ស្រី​ស្រស់​សោភា​កញ្ញា ឃិន ស្រីនាថ ហៅ អ៊ី​វ៉ា ត្រូវបាន​គេ​ទម្លាយ​ថា បានធ្វើ​ឲ្យ​អ្នក​ផលិត​កម្មវិធី​ពិសេស​លោក ចា​រិទ្ធី វិលមុខ​ឈឺក្បាល​មួម៉ៅ​មិន​ស្ទើរ​ទេ ព្រោះតែ​ដល់​ម៉ោង​ឡើង​ច្រៀង​ហើយ​បែរជា​គ្មាន​វត្តមាន​នាង​នៅក្រោយ​ឆាក​នោះ​។ ហេតុការណ៍​នេះ​ត្រូវបាន​គេ​បញ្ជាក់ថា កើតឡើង​កាលពី​ចុង​សប្តាហ៍​មុន​ម្ល៉េះ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ខា​រ៉ា​បាវ របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែលជា​កម្មវិធី​កម្សាន្ត​ចុង​សប្តាហ៍​ថ្ងៃ​ត្រង់នោះ​។ អ្នក​ជិតដិត​ក្រុមការងារ​ផលិត​បាន​បញ្ជាក់ថា អ៊ី​វ៉ា បានធ្វើ​ឲ្យ​លោក ចា​រិទ្ធី មួម៉ៅ ខ្លាំង​ត្បិត​ដល់​ម៉ោង​ឡើង​ហើយ​នាង​មិនទាន់​មកដល់​ធ្វើ​ឲ្យ​កម្មវិធី​ចាប់ផ្តើម​ច្រ​បូល​ច្របល់​អស់​។ មានការ​លើកឡើង​ដែរ​ថា ប្រសិនបើ​កម្មវិធី​នេះ​ជា​កម្មវិធី​ថត​ទុក​មិនជា​បញ្ហា​ទេ គឺ​គេ​អាច​ចាំបាន ប៉ុន្តែ​ជា​កម្មវិធី​បន្ត​ផ្ទាល់​ដូចនេះ​សិល្បករ​ទាំងអស់​ត្រូវ​មកដល់​ឆាក​យ៉ាងតិច​មួយ​ម៉ោង​មុនពេល​ឡើង​ច្រៀង​ដែរ​ព្រោះតែ​ពួគគេ​ត្រូវ​រៀបចំខ្លួន និង​ត្រូវធ្វើ​ការសាកល្បង​ជាមួយនឹង​ក្រុម​តន្ត្រី​ផងដែរ​។ ប្រភព​បន្តថា អ្នក​ផលិត​កម្មវិធី​បានធ្វើការ​ទំនាក់ទំនង​ទៅកាន់​នាង​ភ្លាមៗ ផងដែរ ប៉ុន្តែ​ក្រោម​ហេតុផល​ស្ទះផ្លូវ​។ ទោះជា​យ៉ាង នាង​ត្រូវបាន​គេ​ជំនួស​ដោយ​តារាចម្រៀង​ស្រី​ថ្មី ម្នាក់​វិញ​។​

 

​គេ​នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់​ពី​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មាន​ដើមកំណើត​មកពី​ខេត្ត​កំពង់​ស្ពី​រូបនេះ​បាន​នៅឡើយ​ទេ​។ ការយឺតយ៉ាវ​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នក​ផលិតកម្ម​វិធី​រិះគន់ អត្តចរិត​របស់​តារាចម្រៀង​រូបនេះ និង​តារាចម្រៀង​ផ្សេងៗ​ទៀត ដែល​តែងតែ​មិនសូវ​ចេះ​គោរព​ពេលវេលា​។ ក្នុងនោះដែរ​សិល្បករ​ល្បីឈ្មោះ​មួយចំនួន​មិន បានផ្តល់​តម្លៃ​ដល់​អ្នក​ផលិតកម្ម​វិធី និង​សិល្បករ ដែល​មិនមាន​ឈ្មោះ​ល្បី​រហូត​ពេលខ្លះ​ពួកគេ​ទៅ​យឺត​មួយ​កំណាត់​ព្រឹក​ដោយ​ទុក​ឲ្យ​សិល្បករ​ដទៃ​រង់ចាំតែ​ខ្លួនឯង​ម្នាក់​៕

អ៊ី​វ៉ា បង្កបញ្ហា​ដល់​អ្នក​ផលិតកម្ម​វិធី​ស្ថានីយទូរទស្សន៍​

អ៊ី​វ៉ា បង្កបញ្ហា​ដល់​អ្នក​ផលិតកម្ម​វិធី​ស្ថានីយទូរទស្សន៍​