កយកា-ក្រសួង សាធារណការ បង្ហាញគម្រោង ធ្វើឲ្យប្រសើរ ឡើងនូវផ្លូវទឹក សម្រាប់អភិវឌ្ឍ កំពង់ផែនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ខាងមុខ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េហៅ កាត់ថា កយកា បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នារៀបចំសិក្ខាសាលា លើកទី២របស់ខ្លួន ស្តីពី “គម្រោងសិក្សាសមិទ្ធផលលទ្ធភាពលើការធ្វើឲ្យប្រសើរឡើងនូវផ្លូវទឹក សម្រាប់ការអភិវឌ្ឍន៍ភស្តុភារកម្មកំពង់ផែនៅកម្ពុជា” នាសណ្ឋាគារឡឺរ៉ូយ៉ាល់។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យ កយកា ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ មករាបាន ឲ្យដឹងថា  សិក្ខាសាលានេះ ដើម្បីបង្ហាញពីស្ថានភាពគម្រោង និង ផែនការ សកម្មភាព ពេលអនាគត និងចែករំលែកការធ្វើផែនការសកម្មភាព របស់គម្រោងជាមួយក្រសួងសាធារណការ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

សិក្ខាសាលា នឹងបង្ហាញពីសមិទ្ធផលនៃការអនុវត្តគម្រោងដូចជា បណ្តុះបណ្តាល និងការកសាង សមត្ថភាព មន្រ្តីថ្នាក់គ្រប់គ្រង និងបុគ្គលិកបច្ចេកទេសសម្រាប់ភស្តុភារកម្មកំពង់ផែ និងការកែលម្អផ្លូវ ទឹក ការអង្កេតសណ្ឋានដី និងការវាស់ជម្រៅទឹក ពីភ្នំពេញទៅខេត្តក្រចេះ (២១៥ គីឡូម៉ែត្រ), ការសិក្សាភស្តុភារកម្ម (ការព្យាករណ៍ទំហំទំនិញ) ផែនការអភិវឌ្ឍ ផ្លូវទឹកនិងការរចនាមូលដ្ឋាន គ្រឹះនៃផ្លូវទឹក៕