អាជ្ញាធរជាតិអប្សរា បង្ហូរទឹក ចូលស្រែពលរដ្ឋ ស្រោចស្រពដំណាំ ជិត៣ពាន់ហិកតា ក្នុងខែមករា

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅក្នុងខែមករា ឆ្នាំ២០១៦នេះ បានបង្ហូរទឹកចូលស្រែ ជូនប្រជាពលរដ្ឋ ស្រោចស្រពដំណាំស្រូវ បានចំនួន២៦៤៧ហិកតា ដែលមាន ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាម ស្ថិតនៅឃុំចំនួន៧ ក្នុងស្រុកពួក និងក្រុងសៀមរាប។

តាមរបាយការណ៍ របស់នាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ឃុំដែលបានស្នើសុំទឹកប្រើប្រាស់ក្នុងខែមករានេះ ក្នុងស្រុកពួកមានចំនួន៤ឃុំគឺ ឃុំសំរោងយា ស្រែបណ្តេញទឹកចំនួន៧៤០ហិកតា, ឃុំកែវពណ៌ ស្រែប្រាំងចំនួន ៥៥៣ហិកតា, ឃុំពួក ស្រែប្រាំង ៤០០ហិកតា, ឃុំខ្នាត ស្រែប្រាំង និងស្រែរនាម៤០០ហិកតា។ ចំណែកក្រុង សៀមរាបមាន៣ឃុំគឺ ឃុំស្វាយដង្គំ ស្រែប្រាំងចំនួន៣០ហិកតា, ឃុំក្របីរៀល ស្រែប្រាំងចំនួន២០០ហិកតា និងឃុំស្រង៉ែ ស្រែប្រាំងចំនួន៣២៤ហិកតា។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដើម្បីប្រើប្រាស់ ទឹកឲ្យអស់ពីលទ្ធភាពនោះ ទើបអាជ្ញាធរជាតិអប្សរា ដាក់ឲ្យដំណើការនូវទ្វារទឹក និងប្រព័ន្ធប្រឡាយមួយនៅ ឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប ដែលប្រឡាយនេះ អាចស្រោចស្រពផ្ទៃដីសរុប ប្រមាណ១០០០ហិកតា។ ជាមួយនឹងលទ្ធភាពស្រោចស្រពនេះ នាយកដ្ឋានជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏បានដាក់ចេញនូវផែនការ ក្នុងការជំរុញប្រជាពលរដ្ឋ ឲ្យចាប់យកការដាំដុះដំណាំ និងបន្លែផ្សេងៗយកទៅលក់នៅផ្សារ ដែលនាំមកនូវប្រាក់ ចំណូល បានរហ័សជាងដំណាំស្រូវ។ ទាំងនេះសុទ្ធតែជាការគិតគូរ របស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលផលប្រយោជន៍ ដោយ ផ្ទាល់ពីវិស័យទេសចរណ៍៕