ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ យោង​តាម​ជំនួប​រវាង​គណៈ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Yasushi Negishi ជាមួយ​អគ្គនាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចង់​បង្កើន​ទុន​ដំបូង​លើ​គម្រោង​ទីផ្សារ​ក្នុងស្រុក ។ ប៉ុន្តែ​ប្រភព​ខាងក្រៅ នឹង​ត្រូវ​យក​មក​ពិចារណា​នៅ​វគ្គ​បន្ត​ទៀត ។

លោក Yasushi Negishi មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​ដែល​ពេលវេលា​មក​ដល់ ADB នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ហើយ​ពេល​នោះ​ពួក​យើង​នឹង​ពិភាក្សា​លើ​ការ​ដឹក​ជញ្ជូន​ដូច​ជា ការ​ដឹក​ជញ្ជូន​រថភ្លើង​ក្រោម​ដី ជាដើម ដែល ADB ចាប់អារម្មណ៍​ក្នុង​ការ​ផ្តល់​ជំនួយ » ។

ធនាគារ​ក៏​មានការ​អារម្មណ៍​លើ​ការ​ចរចា​រវាង​រដ្ឋាភិបាល​ជាមួយ​ចិន និង​ជប៉ុន​ផង​ដែរ ទាក់ទង​នឹង​ការ​សាងសង់​ផ្លូវ​រថភ្លើង ។ ប្រទេស​ថៃ​ត្រូវការ​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ផ្លូវដែក​ធំ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​កំណើនសេដ្ឋកិច្ច​ថៃ​ប្រកបដោយ​និរន្តរភាព ។ លោក Yasushi Negishi បន្ថែម​ថា ៖ « ប្រទេស​ថៃ​មិន​ទាន់​បាន​វិនិ​យោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយសារ​តែ​ថៃ​មានការ​ផ្លាស់​ប្តូរ​នយោបាយ​ញឹកញាប់​ពេក » ។

កាលពីដើម​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ប្រកាស​ថា ការ​វិនិយោគ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ប្រើប្រាស់​ក្នុងស្រុក និង​ការ​នាំ​ចេញ​ចុះ​ខ្សោយ ។ នៅ​ក្នុង​ខែធ្នូ គណៈរដ្ឋមន្ត្រី​មាន​ផែនការ​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​២០​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​១,៧៩​ទ្រី​លាន​បាត ។ ទន្ទឹម​នឹង​នេះ​ដែរ វា​គឺជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចាប់ផ្តើម​លើ​ផែនការអភិវឌ្ឍន៍​គម្រោង​ទ្រង់ទ្រាយ​ធំ​ពី​ឆ្នាំ​២០១៦-២០២២ ។

មូលនិធិ​ប្រទេស​ថៃ នឹង​ប្រមូល​ទុន​ចំនួន​១០០​ពាន់​លាន​បាត ដែល​នឹង​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​ថៃ​នា​ពេល​ឆាប់​ៗ​នេះ ។ ក្រសួង​ហិរញ្ញវត្ថុ និង​មូលនិធិ Vayupak នឹង​ដាក់​ទុន​ចំនួន​១០​ពាន់​លាន​បាត​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​បន្ថែម​ទៀត ព្រមទាំង​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម​ផង​ដែរ ។

លោក Yasushi Negishi លើក​ឡើង​ថា ៖ « ADB នឹង​យក​សេវា​អត្រា​ការ​ប្រាក់​០,៥% ដោយ​ផ្អែក​ទៅ​លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៃ​អន្តរ​ធនាគារ ដែល​ផ្តល់​អត្រា​ការ​ប្រាក់​សម្រាប់​កម្ចី​ដល់​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម ដូច​ជា​ថៃ ជាដើម » ។

លោក​បន្ថែម​ថា ៖ « ពួក​យើង​ជឿជាក់​ថា ការ​ផ្តល់​អត្រា​ការ​ប្រាក់​នេះ នឹង​អាច​ទាក់ទាញ​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ប្រសិនបើ​ថៃ​ខ្ចី​លុយ​ពី​ទីផ្សារ​មូលធន ឬ​ក៏​ធនាគារពាណិជ្ជ​ជា​ប្រាក់​ដុល្លារ យ៉ាង​ហោច​ណាស់ ពួក​គេ​ត្រូវ​បង់​អត្រា​ការ​ប្រាក់​ចន្លោះ​ពី​១,៣% ទៅ​១,៧% ដែរ » ។

លោក​ក៏​ទទួលស្គាល់​ដែរ​ថា ៖ « អត្រា​ការ​ប្រាក់​នៃ​ធនាគារ​មូលនិធិ​ទុនបម្រុង​របស់​អា​មេ​រិ​ក នឹង​ប៉ះពាល់​ដល់​អត្រា​ការ​ប្រាក់​រយៈពេល​ខ្លី ដែល​ផ្តល់​ដោយ ADB ចាប់តាំងពី​ធនាគារ​បាន​ផ្តល់​ប្រាក់​កម្ចី​ជា​ប្រាក់​ដុល្លារ » ៕