ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ បណ្តា​ក្រុមហ៊ុន​វៀតណាម​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ជលផល និង​ផលិតផល​កសិកម្ម ត្រូវ​បាន​ជំរុញ​ឱ្យ​សិក្សា​ពី​វិធានការ​អនាម័យ និង​ថែរក្សា​រុក្ខជាតិ ហៅ​កាត់​ថា SPS នៃ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ដើម្បី​កាលានុវត្តភាព​នៃ​សុ​ទិដ្ឋិ​យម​ដល់​ភាគី​ទាំង​សងខាង ដែល​អាច​ជួយ​ដោះស្រាយ​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ពង្រីក​ដល់​អ្នក​នាំ​ចេញ​របស់​ខ្លួន ។

យោង​តាម​លោក Nguyen Tu Cuong មក​ពី​សមាគម​ជលផល​វៀតណាម​ឲ្យ​ដឹង​ថា ៖ « ការ​អនុលោម​តាម​វិធានការ SPS ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់​មុន​ពេល​អ្នក​នាំ​ចេញ​ជលផល​នេសាទ បន្លែ និង​ផ្លែ​ឈើ ឈាន​ជើង​ចូល​ទីផ្សារ​អឺរ៉ុប​បាន​យ៉ាង​រលូន ក្នុង​គ្រា​ដែល​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប ពាណិជ្ជកម្ម​សេរី (FTA ) សន្យា​ថា នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​វៀតណាម​ក្នុង​កា​រដក​ពន្ធ​នេះ » ។

ទោះបីជា​យ៉ាងណា លោក Nguyen Tu Cuong លើក​ឡើង​ថា ៖ « កាលានុវត្តភាព​ទាំងអស់​ដែល​បាន​មក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់ ប្រសិនបើ​វៀតណាម​មិន​បាន​បំពេញ​លើ​គុណភាព​ស្តង់ដា អនាម័យ​ដែល​កំណត់​ដោយ​ទីផ្សារ​នាំ​ចូល​ទេ​នោះ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ភ្នាក់ងារ​គ្រប់គ្រង រួម​ទាំង​អ្នក​នាំ​ចេញ​ផង មិន​បាន​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ឡើយ ខណៈ​ដែល​បទ​ប្បញ្ញត្តិ​របស់​វៀតណាម​មិន​ស្របគ្នា​ជាមួយ​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប ។ ដូច្នេះ វៀតណាម​ចាំបាច់​ត្រូវ​មាន​ផែនទី​បង្ហាញផ្លូវ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ដង់ដា​បទ​ប្បញ្ញត្តិ SPS របស់​សហគមន៍​អឺរ៉ុប និង​អាច​ឈាន​ជើង​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប​ប្រកបដោយ​ចីរភាព » ។

អគ្គនាយករង លោក Le Thanh Hoa នៃ​ការិយាល័យ SPS ក្នុង​ប្រទេស​វៀតណាម មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​នេះ បញ្ហា​អនាម័យ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ខណៈ​ដែល​ក្រុមហ៊ុន​វៀតណាម​តែងតែ​ទទួល​ការ​ប្រមាថ ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​កម្ចាត់​មេរោគ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ជា​ញឹកញាប់ » ។

លោក​បន្ថែម​ថា ៖ « ក្រុមហ៊ុននាំចេញ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ជិត​ស្និទ្ធ​ពី​ដំណើរការ​ប្រមូល​ផល ដើម្បី​ធ្វើ​ឲ្យ​ការ​រំលោភ​បំពាន​ប្រើ​ជីគីមី​លើស​កំណត់​មក​នៅ​កម្រិត​អប្បបរមា ។

ចំណែក​ខ្សែ​សង្វា​ក់​ផលិតកម្ម គួរ​ត្រូវ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ជាមួយ​កសិករ​ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​ចំនួន​ក្នុង​ការ​ទាញ​វត្ថុធាតុដើម ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ » ៕