YouTube ដាក់​មុខងារ​ថ្មី អោយ​ចាក់​ចម្រៀង​សារ​ឡើង​វិញ (Loop) ឡើង​ម៉ា​អេម!

ប្រិយមិត្ត ទាំងអស់គ្នា ដែល​ចាប់​អារម្មណ៍ ដែរ​អត់ ពេល​ចាក់​ចម្រៀង ឬមើល​វីដេអូ នៅ​លើ YouTube តាម​កុំព្យូទ័រ របស់​ខ្លួន? ជាការ​ពិត​ណាស់ ថ្មីៗ​នេះ YouTube បាន​បំពាក់ នូវ​មុខងារ​ថ្មី​មួយ ដែល​មា​ន​ឈ្មោះ​ថា Loop ដើម្បីផ្តល់ភាព កាន់តែងាយស្រួល បន្ថែមទៀត សម្រាប់អ្នកដែលចូលចិត្ត មើលវីដេអូ ក៏ដូចជា ចាក់ចម្រៀង សារឡើងវិញ មិន​ចាំ​បាច់ ចំណាយពេល ទៅចុច Play វាម្តងទៀតឡើយ។

YouTube ដាក់​មុខងារ​ថ្មី អោយ​ចាក់​ចម្រៀង​សារ​ឡើង​វិញ (Loop) ឡើង​ម៉ា​អេម!

លោកអ្នកអាច ប្រើប្រាស់ មុខងារ Loop នេះ បានតែនៅលើ កុំព្យូទ័រតែប៉ុណ្ណោះ សម្រាប់ពពួក ស្មាតហ្វូន វិញ​នោះ គឺមិនទាន់ អាចប្រើប្រាស់ បាននៅឡើយទេ។ សម្រាប់របៀបប្រើប្រាស់នោះ គឺគ្រាន់តែ ចូលទៅ Play វីដេអូ ឬក៏ចម្រៀងណាមួយ នៅលើ YouTube រួចចុច Mouse ខាងស្តាំ (Right-Click) នៅ​លើ វីដេអូ​នោះ > រួចចុចយកពាក្យ Loop ជាការស្រេច។

បញ្ជាក់៖ បើទោះបីជាអ្នក ជ្រើសយក Auto-Play Mode ក៏ដោយ ក៏មុខងារ Play សារឡើងវិញនេះ នៅ​តែ​ដំណើរការ ដដែលដែរ!

YouTube ដាក់​មុខងារ​ថ្មី អោយ​ចាក់​ចម្រៀង​សារ​ឡើង​វិញ (Loop) ឡើង​ម៉ា​អេម!

តែប៉ុណ្ណេះ នឹងលែងបារម្ភអី ច្រើនហើយ ព្រោះពេលនេះ យើងអាចកំណត់ អោយវាចាក់ ឬ Play សារឡើងវិញ បានដោយងាយស្រួលហើយ។ រីករាយជាមួយនឹង មុខងារថ្មីរបស់ YouTube មួយនេះ ទាំងអស់គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

YouTube ដាក់​មុខងារ​ថ្មី អោយ​ចាក់​ចម្រៀង​សារ​ឡើង​វិញ (Loop) ឡើង​ម៉ា​អេម!

  • ដោយ: Mai
  • 10:14 AM, 27 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ