ហេតុអ្វី បានជាសត្វ មួយចំនួន ត្រូវបាន យកមកចិញ្ចឹម ធ្វើជាសត្វស្រុក?

ឆ្កែប្រហែលជាសត្វដំបូងគេ ដែលមនុស្សយកមកចិញ្ចឹមធ្វើជាសត្វស្រុក ប្រហែលសម្រាប់ ប្រមាញ់។ សត្វស្រុក ដូចជាសត្វពពែ គោ ក្របី ចៀម ជ្រូក និងបក្សី មនុស្សយើងអាច ធានាបានចំពោះចំណីរបស់ពួកវា។

សត្វសេះ លា និងសត្វអូដ្ឋត្រូវប្រើប្រាស់សម្រាប់ដឹកមនុស្ស និងទំនិញនៅក្នុងទីឆ្ងាយៗ។ ម្យ៉ាងវិញទៀត សត្វចិញ្ចឹមបានផ្តល់នូវភាពស្និទ្ធស្នាល និងផលប្រយោជន៍ខ្លាំងណាស់ដែរ។ ចំណែកឯ ឆ្កែត្រូវបានកសិករប្រើប្រាស់សម្រាប់ឃ្វាលចៀមដើម្បីឲ្យប្រមូលផ្តុំគ្នា។
ឆ្កែជាអ្នកនាំផ្លូវដែលត្រូវបានមនុស្សពិការភ្នែក និងមនុស្សថ្លង់ប្រើប្រាស់សម្រាប់នាំផ្លូវ នឹង ជួយមកម្ចាស់របស់វានាំទៅរកជីវិត មួយយ៉ាងពេញ លេញ។ ជាមួយគ្នានេះដែរ សត្វឆ្កែក៏ត្រូវ បានប្រើប្រាស់ដើម្បីយាមថែរក្សាទ្រព្យសម្បិត្តិ ជួយសង្គ្រោះ និងនាំសារផ្សេងៗទៀតផង។
ប្រភេទសត្វ ដែលត្រូវបានជ្រើសរើស ដោយមនុស្សបុរាណ យកមកធ្វើជាសត្វចិញ្ចឹមនោះ គឺ យោងលោក ធម្មជាតិរបស់សត្វទាំងនោះដែរ ដូចជាវាអាច ប្រដៅ និង ស្តាប់តាមមនុស្ស ឬទេ។ មួយវិញទៀត គឺចំណីអាហារ និង អត្ថប្រយោជន៍ សម្រាប់ជួយការងារប្រចាំថ្ងៃ របស់មនុស្សតែម្តង៕

ហេតុអ្វី បានជាសត្វ មួយចំនួន ត្រូវបាន យកមកចិញ្ចឹម ធ្វើជាសត្វស្រុក?