រុស្ស៊ី នឹងមិនញញើត ចំពោះ ការដាក់សម្ពាធ ពីលោកខាងលិច ឡើយ

មូស្គូ៖ យោងតាមការលើកឡើង របស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ បាន បញ្ជាក់ឲ្យដឹងថា រុស្ស៊ី នៅតែមានបំណងចង់បង្កើត ទំនាក់ទំនង ជាមួយនឹងបណ្ដាប្រទេស លោកខាងលិច ដោយឈរលើមូលដ្ឋាននៃភាពស្មើគ្នា និងការគោរពផលប្រយោជន៍ទៅវិញ ទៅមក ហើយខ្លួននឹងមិនញញើតចំពោះការដាក់សម្ពាធពីអន្ដរជាតិនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងតាម សម្ដីរបស់លោកឡាវរ៉ូវ ថ្លែងក្នុងអំឡុងពេលសន្និសីទកាសែតប្រចាំឆ្នាំបន្ដទៀតថា “មិត្តរួមការងាររបស់យើងជួនកាលនិយាយថា វាគ្មានជំនួញណាមួយបន្ថែមទៀតទេ ជាមួយ រុស្ស៊ី ហើយខ្ញុំជឿជាក់ថា នេះជាការពិត”។

លោក បានបន្ថែមទៀតថា “សេចក្ដីថ្លែងការណ៍ជាច្រើនរបស់លោកខាងលិច” បង្កប់គោល បំណង រំលោភលើកិច្ចព្រមព្រៀងរបស់យើង ដែលយកបម្រើផលប្រយោជន៍របស់ សហភាព អឺរ៉ុប និងអាមេរិក ហើយមកបញ្ចុះបញ្ចូលយើងថា ពួកគេនឹងមិនបំផ្លាញទំនាក់ទំនងរបស់យើង” “រឿងនេះចប់”។

លោកបានបន្ដទៀតថា ប្រទេសរុស្ស៊ី បាននិងកំពុងអនុវត្តន៍កំណែទម្រង់នៃរចនាសម្ព័ន្ធ និង ធ្វើការនាំចូលទំនិញបន្ថែម ពីតំបន់ផ្សេងៗ ដើម្បីកុំឲ្យពឹងផ្អែកទាំងស្រុងលើគោល នយោបាយឡប់ឡប់ របស់លោកខាងលិច៕

រុស្ស៊ី នឹងមិនញញើត ចំពោះ ការដាក់សម្ពាធ ពីលោកខាងលិច ឡើយ