អត្រា​អត់​ ការងារ​ធ្វើ​នៅ​កម្ពុជាក្នុង​ឆ្នាំ​ ២០១៦-២០១៧​ នឹង​ធ្លា​ក់មក​ត្រឹម ​០,៦ – ០,៧​ ភាគរយ

Doliprane TVC

​ភ្នំពេញៈ ក្នុង​ឆ្នាំ ​២០១៥ ​កន្លងមកនេះ​អត្រា​អត់​ការងារ​ ធ្វើ​នៅ​កម្ពុជា ស្ថិតនៅក្រោម​១ ​ភាគរយ ប៉ុន្តែ​បើតាម​ការព្យាករណ៍​​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​វិញ​នៅក្នុង​ឆ្នាំ​២០១៦ – ២០១៧ អត្រា​អត់​ការងារ​ធ្វើ​ប្រហែល​នឹង​ធ្លាក់​មក​ត្រឹម​​តែ ​០,៦ ទៅ ០,៧​ភាគរយ​ប៉ុណ្ណោះ​ ។​ នេះ​បើតាម​ការឱ្យ​ដឹង ​របស់​លោក​អ៊ិត​សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ ។ ​​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ​និង ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ បាន​ថ្លែង​នាឱកាស អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​ស្តីពី​លទ្ធផល​នៃ​សន្និបាតគណៈកម្មាធិការ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃ​ទី​២៣​ ខែមករា​ ឱ្យដឹងថា បើ​គេ​ក្រឡេកមើល​ពី​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង ​វា​ក៏​ជា​មោ​ឌន​ភាព​មួយ ​របស់​ប្រទេសជាតិ​ផងដែរ​។​

លោក​បាន​បន្ថែម ថា​បច្ចុប្បន្ន​ដោយ​ការអនុវត្ត ​លក្ខខណ្ឌ​ការងារ ​និង​ សុខដុម​នីយកម្ម​ទំនាក់ទំនង​ វិជ្ជាជីវៈ​បានល្អ​ប្រ​សើរ​នោះ​ទើប​ធ្វើ ឱ្យ​វិស័យ​នានា​ទទួលបាន ​ផ្លែផ្កា​គួរ​ជាទី​មោ​ឌន​ភាព ។ ជាមួយគ្នា​បញ្ហា​កូដកម្ម បាតុកម្ម​ត្រូវបាន​អន្តរា​គម​ន៏​ដោះស្រាយ​ដល់ទី​កន្លែង រក្សា​ភាព​សុខដុម​ក្នុង​ដំណើរ​ផលិតកម្ម និង​ ទប់ស្កាត់​សកម្មភាព​ បទល្មើស​ច្បាប់​បាន​ទាន់ពេល​​វេលា ។​ លោកបាន​មានប្រសាសន៍ថា “​យើង​អាច​មើល​នឹង​ភ្នែក ​ក៏​ឃើញ​ទាំងអស់គ្នា​ដែរ​ថា​ក្រុមគ្រួសារ​នីមួយៗ​ ពេលព្រឹក​ព្រ​​លឹម​បាន​ចាក​ចេញ ពីផ្ទះ​ទៅ​បម្រើ​កិច្ចការ​រៀងខ្លួនៗ ទើបបណ្តាលឱ្យ​ដង​វិថី​នានា​មាន​ចរាចរ​ណ៏​កកស្ទះ ​ហើយ​បើសិនជា​​អត្រា​អត់​ការងារ ​ធ្វើ​មាន​រហូតដល់ ​៧-៨​ភាគរយ​វិញ​នោះ ចរាចរ​ណ៏​ប្រហែលជា​មិន​ស្ទះ​ទេ ទៅណា​មក​ណា​ស្រួល​ណា​ស់ នេះ​វា​ បា​នស​បញ្ជាក់ថា​សេដ្ឋកិច្ច​របស់​កម្ពុ​ជា មាន​ដំណើរ​ការល្អ​ដែល ធ្វើឱ្យ​កម្រិតជីវភាព​របស់ ​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​” ​។​

ជាមួយគ្នា នេះ​លោក​បានលើកឡើង​ដែរ​ថា ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​វាយនភ័ណ្ឌ កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង ​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៦ បាន​កើន​ចំនួន ១២៨​ដុល្លារ ទៅ​ ១៤០​ដុល្លារ ដូច្នេះ​ បើ​គិត​ទាំង​ប្រាក់​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ​ទៀត កម្មករនិយោជិត​ផ្នែក​នេះ អាច​ទទួលបាន​ទឹកប្រាក់​ចំនួន ពី​១៥៧​ដុល្លារ ទៅ ១៦៨​ដុល្លារ ក្នុង​មួ​យ​ខែ​។

លើសពីនេះ​កម្មករនិយោជិត​ ក៏​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ទឹក ព្រមទាំង​ច្បាប់​ស្តីពី​កិច្ច​សន្យា ពិសេស​សម្រាប់​វិស័យ​សង្គមកិច្ច ដែល​គ្រប់គ្រង​លើ​ការជួល​ផ្ទះ​ឱ្យ​កម្មករនិយោជិត និង​សិស្ស និស្សិត ហើយ​តាមរយៈ​អនុ​ក្រឹ​ត​ស្តីពី​ការដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតក្រោម​បទ​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ​កាលពីពេល​ថ្មីៗ ​នេះ​កម្មករ កម្មការិនី​នឹង​ទទួលបាន​របប​ថែទាំ​សុខភាព​។ ការអភិវឌ្ឍ​មុខរបរ និង​ការ​ងារ រាជរដ្ឋាភិបាល​បាន​ខិតខំ​កៀងគរ​និង​ជម្រុញ​ការវិនិយោគ​ដែល​បាន​បង្កើត​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​រាប់ម៉ឺន​នាក់​ជា​រៀងរាល់ ឆ្នាំ​ទៀតផង​៕ ​ដេប៉ូ​

អត្រា​អត់​ ការងារ​ធ្វើ​នៅ​កម្ពុជាក្នុង​ឆ្នាំ​ ២០១៦-២០១៧​ នឹង​ធ្លា​ក់មក​ត្រឹម ​០,៦ – ០,៧​ ភាគរយ