ទូរ​ក្លឹប​រាត្រី ​ដ៏​តូច​បំផុត​លើ​លោក​

Doliprane TVC

Teledisko គឺជា​ក្លឹប​ឌី​ស្កូ​ដ៏​តូច​បំផុត​លើ​លោក ហើយក៏​ជា​កន្លែង​ជប់លៀង​ពិសេស​បំផុត​ផងដែរ ដែល​អ្នក​មិន​ធ្លាប់​ជួបប្រទះ​។ ​បន្ទប់​ក្លឹប​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​មួយ​នៅ​អាឡឺម៉ង់​ឈ្មោះថា Deutsche Telekom ដោយបាន​ច្នៃ​រូបរាង​ចេញពី​ទូរ​ទូរស័ព្ទ​សាធារណៈ នៅក្នុង​ទីក្រុង Berlin នៃ​សង្កាត់ Friedrichshain ដែល​ទំហំ​បន្ទប់​នេះ​ដាក់​បាន​ចំណុះ​មនុស្ស​តែ ២​នាក់​ប៉ុណ្ណោះ​។ ​ទូរ​ក្លឹប​កំសាន្ត​នេះ ដំណើរការ​ដោយ​ការដាក់​កាក់ នៅក្នុង​ទូរ​នោះ​មាន​បំភ្លឺ​ភ្លើង​ពណ៍​ផ្សេងៗ ចំហាយ​ទឹកកក និង​តន្ត្រី​កន្ត្រាក់​អារម្មណ៍ ប្រៀប​បីដូច​ជា​នៅក្នុង​ក្លឹប​កំសាន្ត​ដូច្នោះ​ដែរ​។

ក្រៅពីនេះ​មានកា​ម៉េ​រ៉ា​អាចអោយ អ្នក​ថតរូប និង​វីដេអូរ​បាន​ដោយ​សេរី ដើម្បី​រក្សា​ទុកជា​អនុស្សាវរីយ៍​។ គេ​បានធ្វើ​ទូរ​ក្លឹប​កំសាន្ត​នេះ​តែ​ចំនួន ៣ ប៉ុណ្ណោះ ទូរ ២​ត្រូវបាន​ដាក់​ជាប់​នៅ​កន្លែង​ទីតាំង ចំណែក​១​ទៀត អាចធ្វើ​ការផ្លាស់ប្តូរ​ចល័ត​បាន​។ ​ទូរ​ក្លឹប​កំសាន្ត​នេះ ត្រូវបាន​ក្រុមហ៊ុន Deutsche Telekom បញ្ជាក់​អោយដឹងថា បើ​អ្នក​ចង់​ធ្វើការ​ផ្លាស់ ប្តូរ​ទូរ​ទូរស័ព្ទ​ទៅជា​ទូរ​ក្លឹប​កំសាន្ត អ្នក​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ៣៨០​ដុល្លា​ប៉ុណ្ណោះ​។ សុផល​

ទូរ​ក្លឹប​រាត្រី ​ដ៏​តូច​បំផុត​លើ​លោក​