ខេមរសហព័ន្ធ តេក្វាន់ដូ I.T.F ត្រៀម ធ្វើមហា សន្និបាត អាណត្តិថ្មី នាថ្ងៃសុក្រនេះ

ភ្នំពេញ៖ ខេមរសហព័ន្ធនឹង ធ្វើមហាសន្និបាតខេមរ សហព័ន្ធតេក្វាន់ដូ I.T.F (កូរ៉េខាងជើង) អាណត្តិថ្មី (២០១៦-២០២០) នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះនៅ ទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងពង្រីកសមត្ថភាព និងត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ជាតិ និងអន្តរជាតនានា ជាពិសេសព្រឹត្តិការណ៍ការ ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះតែម្តង។

លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការរងខេមរសហព័ន្ធ កីឡាតេក្វាន់ដូក ម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង) បានមានប្រសាសន៍ថា មហាសន្និបាតនេះដោយ លោកបានអញ្ជើញលោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជាប្រធានកិត្តិយសរបស់ខេមរ  សហព័ន្ធកីឡាតេក្វាន់ដូ កម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង)។

លោកបានបន្តថា ដោយឡែកនៅ ប្រទេសកម្ពុជាយើងមាន ខេមរសហព័ន្ធតេក្វាន់ដូ ២ ស្ទីល គឺប្រភេទWTF ដែលប្រភេទតេក្វាន់ដូ របស់កូរ៉េខាងត្បូង និងប្រភេទ ITF ដែលប្រភេទតេក្វាន់ដូ របស់កូរ៉េខាងជើង ដោយគិតមកដល់នេះ យើងត្រូវបែងចែកជា ២ ខេមរសហព័ន្ធតេក្វាន់ដូ (កូរ៉េខាងត្បូង)ដែលមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាប្រធាន ចំពោះខេមរសហព័ន្ធ តេក្វាន់ដូ(កូរ៉េខាងជើង) នឹងជ្រើសរើសប្រធាន នៅថ្ងៃមហាសន្និបាតនេះ៕

 

ខេមរសហព័ន្ធ តេក្វាន់ដូ I.T.F ត្រៀម ធ្វើមហា សន្និបាត អាណត្តិថ្មី នាថ្ងៃសុក្រនេះ

ខេមរសហព័ន្ធ តេក្វាន់ដូ I.T.F ត្រៀម ធ្វើមហា សន្និបាត អាណត្តិថ្មី នាថ្ងៃសុក្រនេះ