មន្ដ្រី FFC៖ ស៊ីម៉ាក់ ស្នើចូល ប្រកួតលីក និងពាន Hun Sen Cup តែមិនទាន់ សម្រេច

ភ្នំពេញ៖ មន្ដ្រីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់មជ្ឈមណ្ឌល កំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានទាក់ទងមកសហព័ន្ធ ដើម្បីស្នើសុំចូលរួម ប្រកួតពានលីកកំពូលកម្ពុជា និងពាន Hun Sen Cup រដូវកាលថ្មីឡើងវិញ បន្ទាប់ពីក្លឹបប្រកាសមិនចូលរួម កាលពីពេលថ្មីៗកន្លងទៅ ។

ប្រភពព័ត៌មាន ខាងលើបានបន្ដថា ការស្នើរសុំរបស់ក្លឹបស៊ីម៉ាក់ ដើម្បីបន្ដសកម្មភាព ក្នុងលីកកំពូលកម្ពុជា និងពាន Hun Sen Cup សាជាថ្មីនេះ មិនទាន់មានលិខិត ជាក់លាក់បញ្ជូនមក សហព័ន្ធនោះទេ គ្រាន់តែថ្នាក់ដឹកនាំក្លឹប បានជួបពិភាក្សាជាមួយមន្ដ្រី សហព័ន្ធរួចហើយ ។ តែសហព័ន្ធ បានជំរុញឲ្យស៊ីម៉ាក់ រៀបចំលិខិត ស្នើសុំជាផ្លូវការសិន ទើបសម្រេចជាក្រោយ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ក្លឹបស៊ីម៉ាក់ បានប្រកាសជាសាធារណៈថា ខ្លួននឹងមិនចូលរួមប្រកួត ពានលីកកំពូលកម្ពុជា និងពាន Hun Sen Cup រដូវកាលថ្មីឡើយ ដោយសារក្លឹបមាន វិបត្តិហិរញ្ញវត្ថុ មិនអាចទ្រទ្រង់ការចំណាយ លើកីឡាករ និងការចំណាយផ្សេងៗបាន ។ ប៉ុន្ដែក្រោយទទួលបានដំណឹងថា មានជំនួយពី ក្រុមហ៊ុនជប៉ុនមួយ ក្លឹបចំណូលថ្មីនេះ ក៏សម្រេចចិត្តចូលរួមវិញ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ៕