គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ


គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ

Luis Enrique អ្នកចាត់ការ​ក្រុម​ FC Barcelona ​សង្ឃឹម​ថា​កូន​ក្រុម​របស់​លោក​ Neymar នឹង​​យល់​ព្រម​ត​កុងត្រា​ថ្មី​​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ

គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ

 

កីឡាករ​វ័យ​២៣​ឆ្នាំ​ Neymar ​​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​គ្នា​ជាមួយ​ Barca នៅ​ឡើយ ចំពោះ​​ថ្លៃ​ឈ្នួល​កុងត្រា​ថ្មី ប៉ុន្តែ​ពុំ​ទាន់​យល់ស្រប​គ្នា​ទេ។ បើ​តាម​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា Real Madrid គ្រោង​នឹង​ដេញ​ថ្លៃ​​ទិញ​យក​ Neymar តម្លៃ​ផ្ដាច់​កុងត្រា​១៤៤​លាន​ផោន (ជាង​២០៦​លាន​ដុល្លារ) ខណៈ​ដែល​ Manchester United ក៏​ចាប់​អារម្មណ៍​ផង​ដែរ។

 

យ៉ាងណា អ្នកចាត់ការ​ Enrique ​មិន​ខ្លាច​ Neymar ចាក​ចេញ​ពី​ក្រុម​អ្នកមានបុណ្យ​ទេ។ ពេល​អ្នកសារព័ត៌មាន​សួរ​​​ថា តើ​​​តារា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ អាច​នឹង​ត​កុងត្រា​ថ្មី​ទេ? បុរស​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ បាន​​ឆ្លើយ​តប​យ៉ាង​ខ្លី​​ថា៖ “ខ្ញុំ​ជឿ​ថា​ ដូច្នោះ។ បាទ, ខ្ញុំ​គិត​ថា គាត់​នឹង​ស៊ីញេ​កុងត្រា​ថ្មី”។

 

Neymar បាន​ផ្ទេរ​ពី​ Santos ​ទៅ​ Barcelona កាល​ឆ្នាំ​២០១៣ និង​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​របស់​ Barca ​បច្ចុប្បន្ន ដែល​ជួយ​ឲ្យ​​អ្នក​មាន​បុណ្យ​លើក​ពាន​៥ កាល​ឆ្នាំ​២០១៥ (La Liga, Copa del Rey, UEFA Champions League, UEFA Super Cup និង​ FIFA Club World Cup)៕

 

គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports