សេន ប៊ុន​ថេន ទម្លាយ​​ហេតុ​ផល​ ៣ ដែល​​​ប្រដាល់​ខ្មែរ​មិន​ល្បី​លើ​ឆាក​អន្តរជាតិ

សេន ប៊ុន​ថេន ទម្លាយ​​ហេតុ​ផល​ ៣ ដែល​​​ប្រដាល់​ខ្មែរ​មិន​ល្បី​លើ​ឆាក​អន្តរជាតិ

អតីត​​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​​ សេន ប៊ុន​ថេន ​បាន​ទម្លាយ​ពី​ហេតុ​ផល​​​៣​ចំណុច​ ដែល​ធ្វើ​ឲ្យ​​វិស័យ​ប្រដាល់​ខ្មែរ​ មិន​ទាន់មាន​​កេរ្តិ៍​​ឈ្មោះ​​ល្បី​ល្បាញ​​លើ​ឆាក​អន្តរជាតិ​ ​ដូច​ប្រទេស​ថៃ បើ​គិត​ត្រឹម​ពេល​នេះ។

 

សេន ប៊ុន​ថេន ទម្លាយ​​ហេតុ​ផល​ ៣ ដែល​​​ប្រដាល់​ខ្មែរ​មិន​ល្បី​លើ​ឆាក​អន្តរជាតិ

 

​​​​​​​សេន ប៊ុនថេន ​បាន​ឲ្យ​ដឹង​ថា ​ហេតុ​ផល​ចំនួន ៣​​ចំណុច​​ ដែល​ធ្វើ​ឲ្យ​​វិស័យ​ប្រដាល់​ខ្មែរ​​មិន​ទាន់​ឈាន​ដល់​កម្រិត​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​​​​ ដូច​​ជា​វិស័យ​ប្រដាល់​ថៃ Muay Thai ដូច​ជា​កម្មវិធី​ប្រដាល់​ Thai Fight ជា​ដើម​។

 

១-កម្ពុជា​មិន​ធ្លាប់​​ចេញ​ទៅ​រៀប​ចំ​កម្ម​វិធី​ប្រដាល់​ក្បាច់​គុន​ខ្មែរ​​​នៅ​ក្រៅ​ប្រទេស៖ ​ការ​​ចេញ​រៀប​កម្ម​វិធី​ប្រដាល់​ខ្មែរ​​ នៅ​ក្រៅ​ប្រទេស​​គឺ​ជា​ចរន្ត​ផ្សព្វផ្សាយ​ដ៏​សំខាន់​​​ក្នុង​ការ​បង្ហាញ​​ឲ្យ​​ជន​ជាតិ​បរទេស​បាន​ឃើញ​ ពី​​ការ​លើក​កម្ពស់​វិស័យ​ប្រដាល់​ឲ្យ​ទទួល​បាន​ការ​គាំទ្រ និង​មាន​មនុស្ស​កាន់​តែ​ច្រើន​បាន​​ស្គាល់​ពី​គុន​ខ្មែរ។

 

២-​ការ​រៀប​ចំ​​​ឯក​សារ​​ដើម្បី​​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​មាន​ភាព​តឹងរ៉ឹង៖ បរទេស​មាន​​ទម្លាប់​​ខុស​ពី​ខ្មែរ​​គឺ​មិន​ចូល​ចិត្ត​រៀប​ចំ​ឯក​សារ​ច្រើន​រញ៉េរញ៉ៃ​​។ ​កម្ពុជា​​មាន​​ភាព​តឹងរ៉ឹង​ខ្លាំង​សម្រាប់​កីឡាករ​ប្រដាល់​ដែល​ចង់​ចេញ​ទៅ​​វ៉ៃ​នៅ​ក្រៅ​ប្រទេស​គឺ ​ត្រូវ​រៀប​ចំ​ឯកសារ​​បញ្ជូន​ទៅ​សហព័ន្ធ​កីឡា​ប្រដាល់​ ដើម្បី​​សុំ​ការ​អនុញ្ញាត​​ ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​​ទើប​​ធ្វើ​ឲ្យ​អ្នក​ចង់​មក​ទាក់ទង​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​​មាន​ភាព​ស្ទាក់ស្ទើរ​ ហើយ​ច្រើន​តែ​​​​​ទាក់​ទង​ទៅ​​កីឡាករ​​ជា​សាមី​ខ្លួន​ផ្ទាល់។

 

៣​-​ការ​ចំណាយ​​ប្រាក់​ច្រើន​​រៀប​ចំ​កម្ម​វិធី​ធំ​ៗ​ មិន​ទាន់​មាន​ក្នុង​ស្រុក​ខ្មែរ៖ ​ពិត​ណាស់​វិស័យ​ប្រដាល់​បច្ចុប្បន្ន​កំពុង​ទទួល​​បាន​ប្រជាប្រិយភាព​​​​​​​ក្នុង​រយៈ​ពេល​​​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​នេះ ប៉ុន្តែ​​​​មាន​កម្រិត​​នៅ​ឡើយ​។ ​ប្រសិន​បើ​ការ​រៀប​ចំ​​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទ្រង់​ទ្រាយ​ធំ​​​មិន​ទាន់​មាន​នៅ​​ស្រុក​ខ្មែរ ​ហេតុ​នេះ​​មនុស្ស​នៅ​លើ​ពិភព​លោក​មួយ​ចំនួន​​ធំ​នៅ​តែ​មិនទាន់​ស្គាល់​ពី​ក្បាច់​គុន​ខ្មែរ​ដដែល។

 

បើ​និយាយ​ពី​កម្រិត​គុណ​ភាព និង​សមត្ថភាព​របស់​កីឡាករ​ប្រដាល់​កម្ពុជា​​វិញ​គឺ​មិន​ចាញ់​កីឡាករ​ប្រដាល់​សេរី​នៅ​តាម​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ ឬ​អឺរ៉ុប​ឡើយ ហើយ​ក៏​មាន​កីឡាករ​មួយ​ចំនួន​មាន​សមត្ថភាព​ខ្ពស់​ជាង​កីឡាករ​បរទេស​ថែម​ទៀត។ ប៉ុន្តែ​បើ​និយាយ​ពី​កេរ្តិ៍​ឈ្មោះ​ប្រដាល់​គុន​ខ្មែរ​វិញ​គឺ​​​ពិភព​លោក​មិន​សូវ​ស្គាល់​​ឡើយ៕

 

សេន ប៊ុន​ថេន ទម្លាយ​​ហេតុ​ផល​ ៣ ដែល​​​ប្រដាល់​ខ្មែរ​មិន​ល្បី​លើ​ឆាក​អន្តរជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​