ប្តី​ប្រពន្ធ​២​នាក់ ត្រូវ​តៃកុង​ឡាន​កាប់ រងរបួស​ធ្ងន់​ស្រាល​

បាត់ដំបង: ប្តី​ប្រពន្ធ​២​នាក់​ជា​អ្នករកស៊ី​ដឹក​ផ្លែឈើ ចេញពី​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​ដូង ខណៈកំពុង​រៀប​ផ្លែឈើ ដាក់​រថយន្ត​បាន​ទាស់​​សម្តី​គ្នា ជាមួយ​តៃកុង​ឡាន​តាក់ស៊ីបណ្តាលអោយ​ពួកគេ​នាំគ្នា ព្រួត​កាប់​របួសធ្ងន់ និង​ស្រាល ដោយសារតែទាស់សម្តី រឿង​ទារលុយ​ដែល​ជំពាក់​។​

​ហឹ​ង្សា​រ​ដោយ​ចេតនា​នេះ​បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ​៨​និង​៣0​នាទី​យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ ជាប់​របង កាស៊ីណូ ស្ថិ​ត្ត​ក្នុងភូមិ​ដូង ឃុំបឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ប៊ូ ចាន់នី ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ស្រុក​បារាយខេត្តកំពង់ធំ (​របរ​អ្នក​ដឹក​ផ្លែឈើ ចេញពី​ថៃ​តាម​ច្រក​អន្តរជាតិ​ដូង ទៅ​លក់​នៅខេត្តកំពង់ធំ រងរបួស​ស្រាល​) រីឯ​បុរស​ជា​ម្តី​ឈ្មោះ ហ៊ុល ហុក​ទ្រី ភេទ​ប្រុស​អាយុជាង​៤០​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​​គ្នា របួស​ដៃ​ឆ្វេង ចិញ្ចើម​រយ៉ា​ស​ដាច់ ដល់​បបូ​មាត់ ធ្ងន់ធ្ងរ​និង​របួស​ដៃស្តាំ​។​

​ចំណែក​ក្រុម​បង្ករ​គេ​ស្គាល់​ម្នាក់ ក្នុងចំណោម​នោះ ឈ្មោះ រ​ដ្ធា អាយុ​ជាង​២០​ឆ្នាំ ជាអ្នករត់​តាកស៊ី ពី​ស្រុក​កំរៀង ( ឡែ​ម​) ទៅ​កំពង់ធំ និង​កំពង់ចាម និង​បក្ខពួក ដែលក្រោយពី​ធ្វើ​សកម្មភាព រួច​ពួកគេ​បាននាំគ្នា​គេចខ្លួនបាត់​។​បច្ចុប្បន្ន​ជនដៃដល់ទាំងអស់នោះ​ត្រូវបាន​កម្លាំង​​សមត្ថកិច្ច បាន​កំពុងតែ​តាម​ចាប់ ដើម្បីយកមក​ចាត់ការ តាមផ្លូវ​ច្បាប់​។​មូលហេតុ​ដោយសារតែ​ទាស់សម្តី រឿង​ទារលុយដែល​ជំពាក់​៕

ប្តី​ប្រពន្ធ​២​នាក់ ត្រូវ​តៃកុង​ឡាន​កាប់ រងរបួស​ធ្ងន់​ស្រាល​