សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥

ការ​អាន​សៀវភៅ​​ជា​ទម្លាប់​ពេញ​និយម​មួយ​ របស់​បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​នៅ​លើ​ពិភព​លោក តួ​យ៉ាង​​បុគ្គល​ល្បី​ៗ ផ្នែក​បច្ចេកវិទ្យា​ដូច​ជា លោក​ Bill Gates លោក Mark Zuckerberg ជា​ដើម​ ។ យ៉ាង​ណា​មិញ​​ សហគ្រិន សិស្ស​ និស្សិត​ និង​ប្រជាពលរដ្ឋ​ទួទៅ ក៏​តែង​មាន​ទម្លាប់​អាន​សៀវភៅ​​​​ផង​ដែរ តែ​យ៉ាង​ណា ​ការ​អាន​នោះ​គឺ​​អាស្រ័យ​លើ​ សៀវភៅ​​តាម​ចំណង់​ចំណូល​ចិត្ត​​​អាន​របស់​ពួក​គេ។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

តាម​ការ​ចុះ​ផ្សាយ​របស់​ CNN វិបសាយ​លក់​សៀវភៅ​​តាម​អនឡាញ​​​ដ៏​ល្បី​​​ Amazon បាន​បង្ហាញ​នូវ​សៀវភៅ​​ ដែល​​លក់​ដាច់​បំផុត​ កាល​ពី​ឆ្នាំ​២០១៥ ក្នុង​ចំណោម​សៀវភៅ​ទាំង​នោះ​​ភាគ​ច្រើន​គឺ​ជា​សៀវភៅ​រឿង​ប្រលោម​លោក៖

 

១. “The Girl On the Train” ដោយ ​អ្នក​ស្រី ​Paula Hawkins

ជា​​សៀវភៅ​រឿង​ប្រលោម​​លោក ដែល​និយាយ​ពី​ ស្ថានភាព​របស់​តួ​ឯក​​ស្រី​​ម្នាក់​ដែល​​ត្រូវ​ក្លាយ​ជា​សាក្សី​​សំខាន់​​ក្នុង​​ការ​ស៊ើប​អង្កេត​​របស់​ប៉ូលិស បន្ទាប់​ពី​នាង​បាន​សម្លឹង​មើល​​ឃើញ​ហេតុការណ៍ នៅ​ក្រៅ​បង្អួច​រថភ្លើង។ អ្នក​និពន្ធ​បាន​​ឆ្លុះ​បង្ហាញ​ពី​ ការ​ចង​ចាំ​ និង​អារម្មណ៍​របស់​មនុស្ស​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

​​​​​​២. “Fifty Shades of Grey” រៀប​រៀង​ដោយ E.L. James

ជា​ស៊េរី​សៀវភៅ​រឿង​ប្រលោម​លោក​ រៀប​រាប់​អធិប្បាយ​ពី​​​អត្តចរិត​ របស់​តួអង្គ​ Christian Grey។ សាច់​រឿង​​បង្ហាញ​ពី បុរស​អ្នក​ជំនួញ​ស្ដុកស្ដម្ភ​ម្នាក់ ចង់​បង្ហាត់​បង្ហាញ​បទ​ពិសោធ​ស្រើប​ស្រាល ​ដល់​​តួ​ឯក​ស្រី​​គឺ​នាង Anastasia Steele ។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

៣. “ Go Set A Watchman “ ដោយ ​ Harper Lee

រឿង​ប្រលោម​លោក និពន្ធ​ដោយ Harper Lee ជា​អក្សរសិល្ប៍​អប់រំ​ បង្ហាញ​ពី​​ជីវិត​​​​កញ្ញា​សមាជិក​កាយ​រិទ្ធ​​ម្នាក់ នៅ​ពេល​ដែល​នាង​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​វិញ ក៏​បាន​ជួប​​នឹង​​របប​​មួយ​​ដែល​មាន​ការ​ប្រកាន់​បក្ស​ពួក​និយម និង​បន្ត​កើត​ឡើង​ក្នុង​សង្គម។

​​

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

៤. “The Nightingale” ដោយKristin Hannah

ជា​សៀវភៅ​ប្រលោម​លោក​ ដែល​រៀប​រាប់​ពី​​ជីវិត​រស់​នៅ​របស់​​ប្រជាជន​ក្នុង​អំឡុង​ពេល​​សង្គ្រាម​លោក​លើក​ទី​ពីរ។ Vianne ជា​ក្រមុំ​ជន​ជាតិ​​​​បារាំង និង​ប្អូន​ស្រី​នាង​ឈ្មោះ Isabelle ត្រូវ​ទាហាន​ អាល្លឺម៉ង់​​គំរាម​​ឲ្យ​បើក​ទ្វារ​ផ្ទះ។ យ៉ាង​ណា​ក្តី នាង​ក្រមុំ​​​បាន​សហការ​​គ្នា​តាម​ដែល​អាច​ធ្វើ​បាន​ វាយ​តប​ត​នឹង​​​យោធា​អាល្លឺម៉ង់​​ដែល​បាន​វាយ​ឆ្មក់​ចូល​មក។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

៥. “Memory Man” ដោយ David Baldacci

ជា​សាច់​រឿង​​​ខ្លឹម​សារ​ប្រលោម​លោក ដែល​បាន​រៀប​រាប់​​តួអង្គ​ ជា​ជាង​​ថត​រូប​ម្នាក់​ ឈ្មោះ Amos Decker ។ មាន​ថ្ងៃ​មួយ​ គាត់​មាន​​ការ​ចង​ចាំ​​ឡើង​វិញ​អំពី អាជីព​ពី​មុន​ជា​អ្នក​​លេង​បាល់​ទាត់ ជា​ហេតុ​នាំ​​​ឲ្យ​គាត់​​នឹក​ឃើញ និង​​បាន​ធ្វើ​ការ​ជា​មួយ​អ្នក​ស៊ើប​អង្កេត​​ស្វែង​រក​ឃាត​ករ​ដែល​បាន​​សម្លាប់​គ្រួសារ​គាត់។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

៦. “ Make Me “ ដោយ Lee Child​​​​​

“Make Me” ជា​សៀវភៅ​​ដែល​រៀប​រាប់​ពី​សាច់​រឿង​ ក្នុង​​ភាព​យន្ត​ សម្ដែង​ដោយ តារា​ហូលីវូឌ​ Tom Cruise កាល​ពី​ឆ្នាំ​២០១២។ សាច់​រឿង​បង្ហាញ​ពី​តួ​អង្គ​ទាហាន​​ម្នាក់​ឈ្មោះ​ Jack Reacher ​បាន​ទៅ​ដល់​ទី​ក្រុង​​អាថ៌កំបាំង​​មួយ​ ដែល​មនុស្ស​គ្រប់​គ្នា​​​ព្រឺក្បាល…។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

៧.”Rogue Lawyer “ ដោយ John Grisham

ជា​សៀវភៅ​រឿង​ រៀប​រាប់​ពី​​​​មេធាវី​​ម្នាក់ ឈ្មោះ Sebastian Rudd ត្រូវ​មនុស្ស​គ្រប់​គ្នា​​ចាត់​ទុក​ថា​ជា​​មេធាវី​ មិន​គួរ​ឲ្យ​ទុក​ចិត្ត​​ តែ​ក្រោយ​មក​ គេ​បាន​បង្ហាញ​នូវ​ទេពកោសល្យ​​​ពិសេស​របស់​គេ ដែល​អាច​ការពារ​កូន​ក្ដី​​ គ្រប់​បញ្ហា។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥

៨. “The Girl in the Spider’s Web ” ដោយ​ David Lagercrantz

សៀវភៅ​រឿង​ប្រលោម​លោក ​និយាយ​ពី​ការ​ស្លាប់​របស់​នារី​ម្នាក់​គឺ​នាង Stieg Larsson ក្រោយ​មក​មិត្ត​ភក្តិ​របស់​នាង​ក៏​បាន​ជួប​ហេតុ​ការណ៍​មិន​ល្អ​កើត​ឡើង​ជា​បន្ត​បន្ទាប់។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥

៩. “ Dead Wake “ ដោយ​ Erik Larson

សៀវភៅ​​សរសេរ​ពី​​រឿង​ពិត​​​មួយ ពី​ការ​លិច​កប៉ាល់​​​ដឹក​អ្នក​ដំណើរ​​​មួយ​ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥

១០. “ Silent Scream “ ដោយ​ Angela Marsons

“ Silent Scream “ នាំ​អារម្មណ៍​អ្នក​អាន​ទៅ​មើល​ជីវិត​របស់​អ្នក​ស៊ើប​អង្កេត​ម្នាក់ ឈ្មោះ Kim Stone ដែល​ត្រូវ​ស្វែង​រក​ការ​ពិត​នៃ​រឿង​ឃាតកម្ម​​​ក្នុង​ផ្ទះ​​មួយ​​ដែល​សំបូរ​ក្មេង​ៗ៕

 

សៀវភៅ​១០​ ក្បាល​ លក់​ដាច់​បំផុត​ ក្នុង​វិបសាយ Amazon នា​ឆ្នាំ​២០១៥
 

ចុចអាន៖ សៀវភៅ​​ល្អ​​បំផុត​៧ក្បាល ​ដែល​ Bill Gates អាន​​នៅ​​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN, refinery29​
​​