ស្មាមួយអម្រែកៗ របស់ប្តីជាមន្ត្រីគយ ធ្វើឲ្យប្រពន្ធដើម បញ្ចេញរូបអាក្រាតស្រីស្នេហ៍

រាជធានី​ភ្នំពេញ : រឿងស្នេហ៍​ត្រី​កោណ​ស្មុគស្មាញ​មួយ បានកើត​ឡើងបន្ទាប់ពី​ស្ត្រី​ពាណិជ្ជករ​ម្នាក់ បាន​បញ្ចេញ​រូបភាព​អាក្រាតកាយ​ឃើញ​កេរ្តិ៍​របស់​កញ្ញា​ម្នាក់ដែលជា​បុគ្គលិក ​បម្រើការ​ងារ​នៅ​ធនាគារ​មួយ​ក្នុងស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ។

រឿងរ៉ាវ​នេះ​បាន​លេច​ជា​​រូប​រាង​ឡើង​នាប៉ុន្មាន​ថ្ងៃមុន​នេះ​តែប៉ុណ្ណោះ។ ស្ត្រី​ដែល​ត្រូវបាន​គេ​បង្ហោះ​រូបដើម្បី​បង្ហាញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នោះ ទំនងជា​បុគ្គលិក​ភ្នាក់ងារ​ធនាគារ​មួយ​ផង ព្រោះ​បើ​មើល​ទៅលើ​ឯកសណ្ឋាន និងសម្លៀកបំពាក់​របស់​នា​ង​នោះ​គឺជា​ឯកសណ្ឋាន​ភ្នាក់ងារ​របស់​ធនាគារ​មួយ។

ទោះជា​បែបណា​ក៏ដោយអ្វីដែល គេ​ចង់ដឹង​និង​ធើ្វ​ការចាប់​អារ​ម្ម​ណ៍​ជាងគេ​នោះ ​គឺ​សាច់រឿង​ដែល​ផ្ទុះចេញ បន្ទាប់ពី​រូបភាព​អាក្រាតកាយ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ក្នុង​ហ្វេ​ស​ប៊ុ​ ក រួចមក​គឺ ភាគី​ម្ខាង​បាន​កំពុង​តែ​ដាក់ពាក្យ បណ្តឹង​ដើម្បី​ប្តឹងទៅ​ភាគី​ម្ខាង​ទៀត​ឲ្យ​សងជំងឺចិត្ត ដែល​បានបង្ហាញ​រូបភាព​របស់​នាង​ជា​សាធារណៈ។ ហើយ​អ្វីដែល​គេ​បានដឹង​ទៀត​នោះ​គឺ សាច់​រឿងនេះ បណ្តាលមកពី​សេ្ន​ហា​ត្រីកោណ​របស់ បុរស​ម្នាក់​ជាម​ន្ត្រី​គយ​បម្រើការ​នៅ​ច្រកទ្វា​អន្តរជាតិ​ជ្រៃ​ធំ ស្ថិតក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល ដែលប្រពន្ធ​របស់គាត់​យក​រូបអាក្រាត​របស់​ស្រី​ស្នេហ៍​ប្តី​មក​បង្ហោះ​ នៅក្នុងហ្វេ​ស​ប៊ុ​ក។

ពាក់​ព​ន្ធ័​និង​រឿងរ៉ាវ​ដ៏​កម្រ​នេះ បាន​លេច​ធ្លាយ​ចេញ​នៅ​ចុងខែ​មករា​ឆ្នាំ២០១៦នៅលើទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ ស្ត្រី​ម្នាក់ ដែលមាន​អាស័យដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ ស្ត្រី​រូបនេះបានបញ្ជាក់​ថា គាត់​ត្រូវជា​ភរិយា​របស់​មន្ត្រី​គយ ដែលមាន​ឈ្មោះ​ជ ស វ ទន្ទឹម​និង​នេះ ក្រោយពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​គាត់​បាន​បង្ហោះ​រូបភាព​អាក្រាតកាយ របស់​ស្ត្រី​ឈ្មោះ ស ស ខ រួចមក បាន​ប្រហែល១ថ្ងៃ​គឺ​ត្រូវបាន​ម្ចាស់​រូប នាង ស ស ខ មាន​លំនៅដ្ឋាន​នៅឯ​ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ បានបង្ហាញ​ខ្លួន ហើយ​និយាយ ថា នាង​គឺជា​ស្រី​កំណាន់ចិត្ត របស់​មន្ត្រី​គយ​ដែលមាន​ឈ្មោះ​ជ ស វ នោះ ទៀតផង។

មន្ត្រី​គយ​ខាងលើនេះ គឺ​រូបគាត់មាន​ភរិយា​ដើម​និង​កូន​ចំនួន២នាក់ កូន​ម្នា​ក់មាន​អាយុ១៦ឆ្នាំ និង​ម្នាក់ទៀត១៥ឆ្នាំ​ហើយ​ដែរ ពួកគេ​រស់នៅ​ជាមួយ​ម្តាយ​នៅឯ​ជាយដែន​ខ្មែរ​ថៃ មូលហេតុដែល​នាំ​ឲ្យ​គាត់​បញ្ចេញ​រូប​អាសអាភាស​បែបនេះ​ដោយសារតែនាង ​ស ស ខ និង​ប្តី​របស់គាត់បោកប្រាស់​យកលុយ​ពី​គាត់​ច្រើនពេក៕

ស្មាមួយអម្រែកៗ របស់ប្តីជាមន្ត្រីគយ ធ្វើឲ្យប្រពន្ធដើម បញ្ចេញរូបអាក្រាតស្រីស្នេហ៍