សេវាកម្ម​ចម្លែក​ប្រើ​សុដន់​ម៉ាស្សា​ឲ្យ​បុរស

​សហរដ្ឋអាមេរិក ៖ យោងតាម​សារព័ត៌មាន ចិន​បាន​ចុះផ្សាយ​​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា នាង Kristy Love អាយុ ៣៤ ឆ្នាំ មកពី Atanta, Georgia អាច​រកចំណូលបាន ១,៣០០ដុល្លារ ក្នុង ​១ ​ថ្ងៃ ជាមួយ​សេវាកម្ម​ម៉ាស្សា​សម្រាប់​បុរស ដោយ​ប្រើ​ដើមទ្រូង​ដ៏​សែន​ធំ​របស់​នាង ។​

Kristy Love បាន​និយាយថា នាង​ចង់​ក្លាយជា​បុគ្គល​នៅ​កន្លែង​ស្ប៉ា​សុខភាព និង​សម្រស់​មួយ ប៉ុន្តែ មិនអាច​ស្វែង​រកបាន ដោយសារតែ​រូបរាង​របស់​នាង​ធំ​ពេក ។​ ​ហេតុ​ដូច្នេះហើយ នាង​ក៏បាន​សម្រេច​បង្កើត​សេវាកម្ម​ឯកជន​ដ៏​ចម្លែក​មួយ គឺ​ប្រើ​ដើមទ្រូង​ម៉ាស្សា​សម្រាប់​អតិថិជន​ប្រុសៗ​តែម្តងទៅ ហើយ​ចំពោះ​តម្លៃ​នៃ​សេវា​កម្មនេះ គឺ ៣០០ ដុល្លារ ក្នុង​១​ម៉ោង ។​

យ៉ាងណាមិញ បណ្តា​វេជ្ជបណ្ឌិត ក៏មាន​ការព្រួយបារម្ភ​ពី​ទម្ងន់​របស់​នាង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ផងដែរ ប៉ុន្តែ រឿ​នេះ ត្រូវបាន​នាង​និយាយថា “​អត់​អី​ទេ​! កុំ​បារម្ភ​!” ។ ​ជាងនេះទៀត​នោះ គឺ​នាង​ក៏​មិនដែល​តាំងចិត្ត ដើម្បី​បញ្ចុះទម្ងន់​នោះដែរ ។​ ​ឆ្លើយតប​ចំពោះ​រឿងនេះ ត្រូវបាន​នាង​បញ្ជាក់​ឲ្យ​ដឹងថាៈ “​ខ្ញុំ​តែង​ត្រូវ​បើកភ្នែក និង​រក្សា​ស្មារតី​ហ្នឹង​ន៎ នៅពេល​ម៉ាស្សា​ជូន​ភ្ញៀវ​គ្រប់ៗ​រូប ។ ខ្ញុំ​ត្រូវ​សម្លឹងមើល​ជើង និង​ម្រាមដៃ​របស់គាត់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពួកគាត់  ដូច្នេះហើយ ពួកគាត់​អាច​ដកដង្ហើម​បាន​” ៕

សេវាកម្ម​ចម្លែក​ប្រើ​សុដន់​ម៉ាស្សា​ឲ្យ​បុរស

សេវាកម្ម​ចម្លែក​ប្រើ​សុដន់​ម៉ាស្សា​ឲ្យ​បុរស