​​ឧបករណ៍​ពិសេស អាច​​ទាញ​យក​ទឹក​ស្អាត​ពី​កម្លាំង​ខ្យល់​


​​ឧបករណ៍​ពិសេស អាច​​ទាញ​យក​ទឹក​ស្អាត​ពី​កម្លាំង​ខ្យល់​

​ទឹក​ស្អាត​គឺ​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ ​តែ​​បញ្ហា​កង្វះ​ទឹក​ស្អាត​ គឺ​ជា​បញ្ហា​ចម្បង​ដែល​ពិភពលោក​​​កំពុង​ជួប​ប្រទះ​នៅ​តាម​តំបន់​មួយ​ចំនួន។​ ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​​បញ្ហា​កង្វះ​ទឹក​ស្អាត ​បុរស​ជនជាតិ​អូទ្រីស​​ Kristof Retezár​ បាន​បង្កើត​នូវ​ឧបករណ៍​មួយ​ឈ្មោះ​ Fontus ​ដែល​​អាច​បង្កើត​ទឹក​ស្អាត​បាន​យ៉ាង​ងាយ​ស្រួល ពី​ខ្យល់។

 

​​ឧបករណ៍​ពិសេស អាច​​ទាញ​យក​ទឹក​ស្អាត​ពី​កម្លាំង​ខ្យល់​

ដប​នៃ​ឧបករណ៍ Fontus

 
 

លោក​ Retezár ​បាន​ពន្យល់​ថា​ ដប​ទឹក Fontus អាច​បង្កើត​ទឹក​ស្អាត​​បាន​កន្លះ​លីត្រ​ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​។​ គាត់​បាន​បន្ត​ថា​មូលហេតុ​ដែលវា​អាច​ទាញ​យក​ទឹក​ស្អាត​ពី​ខ្យល់​ ព្រោះ​វា​មាន​បំពាក់​​ដែក​ត្រជាក់​នៅ​ខាង​ក្នុង ​ដែល​​ដែក​នេះ​នឹង​បង្កើត​ជា​ចំហាយ​ទឹក​ ​នៅ​ពេល​ដែល​មាន​ខ្យល់​ប៉ះ​ជា​មួយ​វា​។​

 

Fontus​ ​​មាន​ទ្រនាប់​សម្រាប់​ច្រោះ​យក​នូវ​ធូលី​ និង​កម្ទេចកំទី​ដី​នានា​បាន​ ​តែ​វា​មិន​អាច​​ច្រោះ​យក​​បាក់តេរី​បាន​នោះ​ទេ​ ​សម្រាប់​ម៉ូដែល​បច្ចុប្បន្ន​នេះ​។​ តែ​លោក​ Retezár បាន​អះអាង​ថា​ Fontus ​ម៉ូដែល​ក្រោយ​នឹង​អាច​ផ្ដល់​នូវ​ទឹក​ដែល​មាន​គុណភាព​ល្អ​ជាង​នេះ​។ លោក​​​រំពឹង​​ថា​ វា​នឹង​មាន​មាន​វត្តមាន​លើ​ទីផ្សារ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ​ឯ​​តម្លៃ​​វិញ មិន​លើស​ពី​ ​១០០​ដុល្លារ​​នោះ​ទេ៕
 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ businessinsider