វិធីធ្វើ​ម្ហូប​ខ្មែរ​​៖ បុក​ទឹក​ព្រឹក្ស​

មុខ​ម្ហូប​ឈ្មោះ​បុក​ទឹក​ព្រឹក្ស​នេះ ​គឺ​ជា​ប្រភេទ​ម្ហូប​ខ្មែរ​មួយ​ប្រភេទ ​ដែល​ពុំ​សូវ​មាន​នរណា​ចេះ ​ឬ​និយម​ធ្វើ​ឡើយ ​។ វិធី​ធ្វើ​ម្ហូប​បុក​ទឹក​ព្រឹក្ស ​វា​ក៏​ស្រដៀង​ទៅ​នឹង​មុខ​ម្ហូប​ទឹក​គ្រឿង​ផង​ដែរ ​ប៉ុន្តែ​អាច​និយាយ​បាន​ថា​ រស​ជាតិ​ម្ហូប​ទាំង​ពីរ​អាច​នឹង​មាន​ភាព​ប្លែក​គ្នា ​។ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា ​តើ​វិ​ធី​ធ្វើ​បុក​ទឹក​ព្រឹក្ស​មាន​លក្ខណៈ​យ៉ាងណា​ សូម​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម​នេះ​ដោយ​មេត្រី​ ។
គ្រឿងផ្សំ៖•ត្រីរ៉ស់ ត្រីឆ្អើរ ប្រហុក សណ្ដែកដី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម និងក្រូចឆ្មារ•ស្ករស អំបិល ម្សៅស៊ុប•ម្ទេសដៃនាង ព្រលឹត ស្អំ ត្រសក់ ភ្លៅកង្កែប ផ្កាកំប្លោក ស្ពៃក្ដោប ត្រប់ស្រួយ ត្រប់ពុតលំញង ស្នៀតពោត សណ្ដែកកួរ ស្ដៅ (មិនមានគ្រប់ទាំងអស់ក៏បាន) ។វិធីធ្វើ៖1.វិធីចម្អិនគឺដំបូងត្រូវយកត្រីរ៉ស់ទៅស្ងោរក៏បាន ឬអាំងក៏បានតាមការនិយម។2.ប្រសិនបើជ្រើសរើសវិធីស្ងោរត្រី ទឹកដែលស្ងោររួចនោះត្រូវរក្សាទុកសម្រាប់ធ្វើទឹកប្រហុក។3.ដោយឡែកត្រីដែលស្ងោរ ឬអាំងឆ្អិនរួចត្រូវយកមកបេះឆ្អឹង និងស្បែកចេញឲ្យអស់។4.ចំពោះត្រីឆ្អើរវិញ ត្រូវយកវាទៅកម្ដៅឲ្យស្រួយរួចសឹមបេះយកឆ្អឹងចេញដូចគ្នា។5.ម្ទេសដៃនាង ខ្ទឹមស ខ្ទឹមក្រហម និងត្រប់ពុតលំញង ត្រូវយកទៅរំលីង រួចយកទៅបុកលំៗជាមួយត្រីរ៉ស់ និងត្រីឆ្អើរដែលបេះរួចក្នុងត្បាល់ ប៉ុន្តែកុំឲ្យវាម៉ដ្ឋពេក។6.បន្ទាប់មកយកត្រី និងគ្រឿងដែលបុករួចដួសដាក់ចាន ហើយចាក់ទឹកប្រហុកឆ្អិនពីលើ រួចសឹមកូរឲ្យសព្វសាច់។7.ចាប់ផ្ដើមបន្ថែមគ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករស និងក្រូចឆ្មាររួចភ្លក្សសាបប្រៃតាមចំណូលចិត្ត មុននឹងដាក់សណ្ដែកដីបុក រោយស្លឹកខ្ទឹម ព្រមទាំងម្ទេសចូលនោះជាការស្រេច។
វិធីធ្វើ​ម្ហូប​ខ្មែរ​​៖ បុក​ទឹក​ព្រឹក្ស​

ដោយ៖ ឈូក ស
ប្រភព៖ khmerfoodrecipes