​របៀប​ធ្វើ​កា​ពិផាវ​

​គ្រឿង​ផ្សំ​៖​
​សាច់​ជ្រូក (​ ចិញ្ច្រាំ​អោយ​ម៉ត់ ​)​​កាពិ​​បង្គា​ក្រៀម​​ម្ទេសក្រៀម​ ( ចិញ្ច្រាំអោយម៉ត់ )គ្រឿងបុក ( គល់ស្លឹកគ្រៃ ខ្ទឹមស រមេត )សណ្ដែកដី ( បុកអោយរៀងម៉ត់បន្តិច )ស្ករស ម្សៅស៊ុប អំពិលទុំខ្ទឹមក្រហម ( ហាន់ស្ដើង )ស្លឹកក្រូចសើចបន្លែផ្ទាប់ជាមួយ ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ....... ។ល។
​របៀប​ធ្វើ​កា​ពិផាវ​
វិធីធ្វើ៖យកសាច់ជ្រូក ដែលចិញ្ច្រាំហើយ ទៅលីងអោយឆ្អិន រួចដួសទុកមួយអន្លើរដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ម្ទេសក្រៀម និង គ្រឿងបុកចូល និង សណ្ដែកដី រំលីងអោយឈ្ងុយ ទុកអោយឡើងក្រហមបន្ទាប់មកដាក់ សាច់ជ្រូក កាពិ ស្លឹកក្រូចសើច បង្គាក្រៀម ទឹកត្រី ម្សៅស៊ុប ស្ករស អំពិលទុំ ខ្ទឹមក្រហម រួចកូរអោយសព្វចូលជាតិ ( ដាក់ទឹកបន្តិចបើសិនជាខាប់ពេក ) រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយក៌បន្តរំងាស់វិញអោយស្ងួតទឹកពេលឆ្អិនហើយ ដួសដាក់ចានយកមក ទទួលទានជាមួយបន្លែគ្រប់មុខ ដែលលោកអ្នកបានត្រៀម រួចជាការស្រេច ៕ 
អត្ថបទ៖ ដេវីដ