រថយន្ត​ដឹក​ថ្ម​បុក​ម៉ូតូ​ធុន​ធំ​ក្នុង​ទិស​បញ្ច្រាស​គ្នា​ហើយ​កិន​ពីលើ​មនុស្ស​ប្រុស​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​២​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ដឹក​ថ្ម​បាន​បុក​ហើយ​កិន​ពីលើ​ក្នុង​ទិស​ច្រាស់​គ្នា ហើយ​រថយន្ត​បាន​បើក​រត់គេច​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣ និង​០៥​នាទី​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ព្រលានយន្តហោះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​ ​

លោក​វរសេនីយ៍ត្រី ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​ទាំង​២​នាក់​មាន ១.​ឈ្មោះ សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​CBR ពណ៌​ក្រហម ពាក់​ផ្លាកលេខ 1CV-7707, និង​២.​ឈ្មោះ វ៉ាន់​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជា​អ្នកជិះ​ពីក្រោយ ពួកគេ​រស់នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ត្រូវបាន​រថយន្តបុក​ហើយ​កិន​ពីលើ​ស្លាប់​ភ្លាមៗ​ទាំង​២​នាក់ នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​ជនរងគ្រោះ​បាន​ខូច​ខ្ទេច​ទាំងស្រុង​។​ ​ ​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ជន​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​មាន​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើត ហេតុ​ជា​ផ្លូវបត់​កោង​ត្រូវបាន​រថយន្ត​ដឹក​ថ្មភ្នំ​របស់​ក្រុមហ៊ុន​មួយ​មិន​ស្គាល់ឈ្មោះ​មួយ​បើក​ពី​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា និង​បាន​បុក​ម៉ូតូ​ចំ​ពេញទំហឹង​តែម្តង​បណ្តាលអោយ​ជង​រងគ្រោះ​ទាំង ២​នាក់​ស្លាប់​ភ្លាមៗ​តែម្តង​។​ ​ ​

​ក្រោយពេល​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​រត់គេច​ទៅ​ការដ្ឋាន វាយ ថ្ម​របស់ខ្លួន នៅក្នុង​ហេតុ​ការ​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​កំពុង​ស្វែង រក​រថយន្ត និង​អ្នកបើករថយន្ត ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​ដោយឡែក សព​ជន រងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រេ​ពៃ​ណី​នៅក្នុង​លំនៅដ្ឋាន​៕ រិ​ទ្ធិ ជ័យ​ ​

KA-26-01-2016-28 KA-26-01-2016-29