តើអ្នក អាច កែបញ្ហាស្បែក កែងដៃក្រិន ដូចម្តេច?

(សុខភាព)៖ អាកាសធាតុត្រជាក់ស្ងួត នៅក្នុងរដូវនេះ អាចធ្វើឲ្យស្បែក បរិវេណកែងដៃស្ងួត ក្រិន និងបែកស្រកា ឬ របកដុំៗ។ ប៉ុន្តែលោក អ្នកអាចកម្ចាត់បញ្ហានេះ និង ធ្វើឲ្យស្បែកកែងដៃ មានសភាព ទន់ល្មើយមកវីញបាន ដោយការប្រើច្រាស់ឬអេប៉ុងខាត់ស្បែក មកខាត់ស្បែក ដែលបែកស្រកានោះ  ក្នុងពេលងូតទឹកសម្អាតខ្លួន។

បន្ទាប់មកចាក់ប្រេងអូលីវ ក្តៅឧណ្ណៗបន្តិច រួចសឹមដាក់កែងដៃ ចូលទៅត្រាំក្នុងពែងនោះ ប្រមាណ ១០នាទី សឹមជូតឲ្យស្ងួត រួចលាបក្រែមថែរក្សាស្បែក នៅត្រង់កែងដៃឲ្យ ច្រើនបន្តិចជាការស្រេច។

ចូលអនុវត្តន៍តាមរបៀបខាងលើនេះជាប្រចាំ ពេលខ្លះមិនមែនសម្រាប់តែកែងដៃ បែកស្រកា នោះទេ ដោយកែងជើង និង តំបន់មួយចំនួនទៀតលើរាងកាយ ដែលងាយបែក ស្រកា ឬ ក្រិននោះ ក៏លោកអ្នកអាចធ្វើតាមការណែនាំបាន៕

តើអ្នក អាច កែបញ្ហាស្បែក កែងដៃក្រិន ដូចម្តេច?

  • តើអ្នក អាច កែបញ្ហាស្បែក កែងដៃក្រិន ដូចម្តេច?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/27  Category:​អន្តរជាតិ
Tags: