ពិតជា​សាហាវ ប្តី​កំណាច​ប្រហារ​ប្រពន្ធ ២ ប៉័ងតោ ចំក្បាល ស្លាប់​ពេល​បញ្ចូនទៅ​ពេទ្យ​

Doliprane TVC

​ហេតុការណ៍​ហិង្សា​ មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ ១០ ​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជិ​រោ​រ៍​ទី ​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​ ដោយ​បុរស​ម្នា​ក់បាន​យក​កាំបិត​កាប់​ប្រហា​ទៅលើ​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឲ្យ​ស្លាប់ ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​បុរស​ដែលមាន​ចិត្តសាហាវ​ព្រៃផ្សៃ​នោះ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ មុនពេល​កើតហេតុ បុរស​រូបនេះ បាន​ផឹកស្រា​នៅ​ខាងក្រៅ​ស្រវឹង​ជោគជាំ លុះ​ដល់ពេល​ត្រឡប់​ដល់ផ្ទះ​វិញ ប្រពន្ធ​បាន​ស្តីបន្ទោស​បន្តិចបន្តួច ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​មក​កាប់​ប្រហារ​លើ​ប្រពន្ធ​របស់ខ្លួន​តែម្តង ។​បុរស​ជា​ប្តី ដែលមាន​ចិត្ត​អប្រិយ​រូបនោះ ឈ្មោះ ហម សារ៉េត អាយុ​៥២​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ពៅ ស្រីមុំ អាយុ​ ៥៣​ ឆ្នាំ ។​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​មក​ថា ស្ត្រី​រងគ្រោះ​បាន​បាត់បង់​ជីវិត ក្រោយពី​សាច់​​ញាតិ​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ៕ ​សុថា​ត់​