ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ស៊េរី​ទំនើប ជួយ​មិន​ឲ្យ​ឆ្នាំង​ឆាប់​ខ្លោច

ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ស៊េរី​ទំនើប ជួយ​មិន​ឲ្យ​ឆ្នាំង​ឆាប់​ខ្លោច

ជា​ទូទៅ​សម្ភារៈ​ក្នុង​ផ្ទះ​បាយ​ដូចជា ចង្ក្រាន ឆ្នាំង​ដាំ​បាយ​ជា​ដើម តែង​តែ​មាន​សភាព​ខ្មៅ ខ្លោច​ពេល​ប្រើ​យូរ ហើយ​ពិបាក​ក្នុង​ការ​លាង​សម្អាត​ណាស់ ប៉ុន្តែ​ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ស៊េរី​ទំនើប​ចុង​ក្រោយ​នេះ​មិន​ដូចជា​ឆ្នាំង​ដទៃ​ទេ។ តើ​ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ស៊េរី​ទំនើប​នេះ​មាន​មុខ​ងារ​ពិសេស​អ្វី​ទៀត?

 

​លោក គីម បញ្ញា អ្នក​គ្រប់​គ្រង​ផ្នែក​លក់​សម្ភារៈ​អេឡិចត្រូនិក​ប្រចាំ​នៅ​ក្រុមហ៊ុន Blue Midea បាន​រៀប​រាប់​ពី​លក្ខណះ​ពិសេស​ គឺ​បំពាក់​នូវ​ LED សម្រាប់​កំណត់​មុខងារ មាន​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ដ៏​​ឆ្លាត​វៃ  មានទម្ងន់​ស្រាល រូបរាង​ស្អាត​ទាក់​ទាញ ឯ​ស្រទាប់​ឆ្នាំង​ផលិត​ពី​អាលុយមីញ៉ូម មិន​ធ្វើ​ឲ្យ​ឆ្នាំង​ឆាប់​ខ្មៅ ដោយ​សារ​ភ្លើង ហើយ​មិន​ងាយ​ខ្លោច អាច​ដាំបាយ​បាន​គ្រប់​ប្រភេទ​អង្ករ​ដូចជា អង្ករ​ដំណើប អង្ករ​សម្រូប ឬ​អង្ករ​ធម្មតា​ជា​ដើម ក៏​វា​នៅ​តែ​មាន​ឱជារស​ឆ្ងុយ​ឆ្ងាញ់ ​។

 

ឆ្នាំង​ដាំ​បាយ​អគ្គិសនី​ស៊េរី​ទំនើប ជួយ​មិន​ឲ្យ​ឆ្នាំង​ឆាប់​ខ្លោច

 

លោក​បន្ថែម​ថា ក្រុមហ៊ុន​មាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​ជួសជុល តម្លើង លក់​និង​ចែកចាយ ដូច​ជា​ម៉ាស៊ីន​ត្រជាក់ កង្ហារ កង្ហារ​ត្រជាក់ (កង្ហារ​ប្រើ​ជាមួយ​ទឹក និង​ទឹក​កក) ទូរ​ក្លាស្សេ ទូរ​ទឹក​កក ធុង​ចម្រោះ​ទឹក ចង្ក្រាន​អគ្គិសនី ឆ្នាំង​ដាំបាយ និង​ផលិតផល​ជា​ច្រើន​ទៀត។

 

បន្ត​អាន៖ អត្ថប្រយោជន៍​ឡាន​ប្រើ​សាំង និង​ម៉ាស៊ូត

 

អត្ថបទ៖ រក្សា