Aus Open៖ យក្ស​​ទាំង​២​ក្នុង​តិន្នីស​ Federer និង Djokovic ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​


Aus Open៖ យក្ស​​ទាំង​២​ក្នុង​តិន្នីស​ Federer និង Djokovic ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

កំពូល​កីឡាករ​វាយ​កូន​បាល់​ Novak Djokovic និង Roger Federer នឹង​ត្រូ​វប៉ះ​គ្នា​ជា​លើក​ទី​៤៥ នៅ​ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រពាន​រង្វាន់​​ Grand Slam ទី​១​ប្រចាំ​ឆ្នាំ ​Australian Open លើ​វិញ្ញាសា​វាយ​ទោល​បុរស ។

 

 

Aus Open៖ យក្ស​​ទាំង​២​ក្នុង​តិន្នីស​ Federer និង Djokovic ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​Aus Open៖ យក្ស​​ទាំង​២​ក្នុង​តិន្នីស​ Federer និង Djokovic ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​Djokovic និងFederer

 

ការ​ឈាន​ជើង ​ជួប​គ្នា​ជាថ្មី​ កើតឡើង​បន្ទាប់​ពី Djokovic បាន​ផ្ដួល​កីឡាករ​ជប៉ុន Kei Nishikori នៅ​វគ្គ​១​ភាគ​៤​ផ្ដាច់​ព្រ័ត្រ​ ហើយ Federer បាន​យក​ឈ្នះ​កីឡាករ​សញ្ជាតិ​ឆេក Tomas Berdych។

 

Federer ដែល​បច្ចុប្បន្ន​កាន់​ចំណាត់ថ្នាក់​លេខ​៣ ពិភពលោក ​របស់ATP Rankings ធ្លាប់​​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ខាង​លើ​ រាប់​ទាំង​លើក​នេះ​ទៀត​គឺជា​លើក​ទី​១២ដង។ ម្ចាស់ជ័យ​លាភី Grand Slam ១៧ដង​​ ឈ្នះ​ពាន​ធំ​លើក​ចុង​ក្រោយ​បំផុត​កាលពី​ឆ្នាំ២០១២ ក្នុង​កម្មវិធី Wimbledon នៅ​​ចក្រ​ភព​អង់គ្លេស។

 

ចំណែក Djokovic ជា​កីឡាករ​លេខ​១​ពិភពលោក ដែល​ធ្លាប់​ឈ្នះ Australian Open ៥ដង ហើយ​ក៏​ជា​ម្ចាស់​ពាន​ឆ្នាំ​ចាស់ ២០១៥​ផង​ដែរ។

 

វគ្គ​ពាក់កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​១​គូ​ផ្សេង​ទៀត​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ពោល​គឺ​ត្រូវ​រង់​ចាំ​ការ​ឈ្នះ​រវាង Gael Monfils vs Milos Raonic និង​ Andy Murray vs David Ferrer នៅ​វគ្គ​១​ភាគ៤ ផ្ដាច់ព្រ័ត្រ​ជា​មុន​សិន៕​

 

Aus Open៖ យក្ស​​ទាំង​២​ក្នុង​តិន្នីស​ Federer និង Djokovic ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport