កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​

កណ្តាល: កម្លាំង​អន្តរាគមន៍ ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រធាតុ​ញៀន​ខុសច្បាប់​(​ដើម្បី​ប្រើប្រាស់​)​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលាម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិក្រពើ​ហារ​សង្កាត់​ព្រែក​ឬ​ស្សី​។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​៖១-​ឈ្មោះ​ផល វ៉ាន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​២-​ឈ្មោះ​កឺ​ម ចន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។​អ្នក​​ទាំង​២​មាន​ទីលំនៅ​ភូមិ ឃុំ​ព្រែក​ឬ​ស្សី
ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក​៖​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​២​កញ្ចប់​តូច​-​ម៉ូតូ​១​គ្រឿង​ម៉ាកsuzuki step ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1I.5076

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កម្លាំង​អន្តរាគមន៍ ក្រុង​តាខ្មៅ​បានល្បាត​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២ កំពុង​ជិះ​ម៉ូតូ​ក៏​ឃាត់​​ដើម្បី​ឆែកឆេរ ហើយរកឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​។​ហើយក៏​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិ​​វិធី​តែម្តង​។ តាម​ការសាកសួ​ជនសង្ស័យបាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ខាងលើ​បាន​ទិញ​មកពី​ម្តុំ​វាល​ខ្សាច់ចាក់អង្រែលើ​តម្លៃ​៤​ម៉ឺន​រៀល​​ដើម្បី​យកទៅ​នាំគ្នា​ប្រើប្រាស់​ផ្ទាល់ខ្លួន​៕​

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​