Taeyeon ក្លាយ​ជា​សមាជិក​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម Girls’ Generation

Taeyeon ក្លាយ​ជា​សមាជិក​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម Girls’ Generation

នៅ​ក្នុង​កម្មវិធី “The List 2016” របស់​ទូរទស្សន៍ tvN ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា បាន​បង្ហាញ​ថា តារា​ចម្រៀង Teayeon ជា​សមាជិក​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម Girls’ Generation និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​បញ្ជី​តារា​​ដែល​ទើប​ក្លាយ​ជា​អ្នក​មាន។​

 

Taeyeon ក្លាយ​ជា​សមាជិក​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម Girls’ Generation

 

តាម​ការ​សរុប​ទិន្នន័យ​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ រយៈ​ពេល​មួយ​ឆ្នាំ​នោះ ក្រុម Girls’ Generation ទាំង​មូល​អាច​រក​ចំណូល​បាន ២២ពាន់​លាន​វ៉ុន (ប្រហែល ១៨,៣លាន​ដុល្លារ) ដោយ​ក្នុង​នោះ ៨,៣​លាន​ដុល្លារ​បាន​មក​ពី​សកម្មភាព​ផ្សព្វផ្សាយ​​ក្នុង​ស្រុក និង​១០លាន​ដុល្លារ​ទៀត​បាន​ពី​ការ​លក់​អាល់ប៊ុម​ក្នុង​ប្រទេស​ជប៉ុន។ ក្រោយ​ការ​បែងចែក​សម្រាប់​សមាជិក​ម្នាក់​ៗ​និង​ក្រុមហ៊ុន សមាជិក​នីមួយ​ៗ​ទទួល​បាន​ប្រហែល ៧៥ម៉ឺន​ដុល្លារ។​​​

 

ក្រៅ​ពី​ការងារ​ក្នុង​ក្រុម Taeyeon មាន​ការ​ផ្ទាល់​ខ្លួន​ជា​ច្រើន ដូច​ជា​ការងារ​វិទ្យុ ថត​ពាណិជ្ជកម្ម អាល់ប៊ុម​ទោល​និង​ច្រៀង​បទ​ចម្រៀង​ក្នុង​រឿង​ភាគ។ ថ្មី​ៗ​ចុង​ក្រោយ​នេះ Taeyeon បាន​ទិញ​ Apartment តម្លៃ​ថ្លៃ​និង​ទំនើប​មួយ​សម្រាប់​ឪពុក​ម្ដាយ​ខ្លួន នៅ​ Jeonju ដែល​ជា​ស្រុក​កំណើត​នាង។ តារា​វ័យ ២៦ឆ្នាំ​រូប​នេះ ក៏​ជា​ម្ចាស់​រថយន្ត​ទំនើប​មួយ​ពី​អាល្លឺម៉ង់​ដែល​មាន​តម្លៃ ៦៥០០០ដុល្លារ និង​ឡាន​មួយ​ទៀត​តម្លៃ​ប្រហែល ៨៣០០០ដុល្លារ។

 

Taeyeon ក្លាយ​ជា​សមាជិក​រក​លុយ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម Girls’ Generation

 

តារា​ផ្សេង​ៗ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី “តារា​ដែល​ទើប​ក្លាយ​ជា​អ្នក​មាន” នេះ​ដែរ មាន​ដូចជា​តារា​សម្ដែង Lee Kwang Soo ជាប់​លេខ​មួយ, តារា​សម្ដែង Kim Soo Hyun លេខ​ពីរ, Hyeri ក្រុម Gril’s Day លេខ​បី, Junsu ក្រុម JYJ លេខ​បួន, Jessica ជាប់​លេខ​ប្រាំ, តារា​រ៉េប Dok2 ជាប់​លេខ​ប្រាំ​មួយ, Soyu ក្រុម Sistar លេខ​ប្រាំពីរ ៕​

 

ចុចអាន៖Seohyun លេង​រ៉ូប​ក្រហម​សិចស៊ី ស្អាត​ដាច់​គេ ក្នុង​កម្មវិធី​ពាន​រង្វាន់​​ធំ​នៅ​កូរ៉េ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi