ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្សារ​ទំនើប AEON MALL


ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្សារ​ទំនើប AEON MALL

ដោយ​សង្កេត​ពី​​កំណើន​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​ដើរ​ទិញ​អីវ៉ាន់​កម្សាន្ត​ ​ផ្សារ​ទំនើប AEON Mall បាន​បង្កើត​គម្រោង​ថ្មី​មួយ​សម្រាប់​អ្នក​ដែល​ចាប់​​អារម្មណ៍​ខ្លាំង​ក្នុង​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ផ្សារ​ទំនើប​នេះ ខណៈដែល​មាន​​តម្រូវ​ការ​ទីផ្សារ​យ៉ាងច្រើន​ពី​អ្នក​ធ្វើ​អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

 

​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ ផ្សារ​ទំនើប AEON Mall បាន​បង្កើត​តូប​ដ៏​ស្រស់​ស្អាត​តូចៗ​ហៅ​ថា​តូប​រទេះ ឬ Wagon Shop សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​លក់​ផលិតផល​ប្លែកៗ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជាពិសេស​គឺ​យុវវ័យ។

 

ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្សារ​ទំនើប AEON MALL

 

Wagon Shop មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​សម្រាប់​អ្នក​ដែល​ទើបតែ​ចង់​ចាប់ផ្តើម​ធ្វើ​ការ​រកស៊ី​ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​និង​ទទួល​បាន​ការ​ចំណេញ​ខ្ពស់ ដោយ​ផ្សារ​ទំនើប AEON Mall ក្នុង​មួយ​ខែៗ​មាន​មនុស្ស​ប្រមាណ ១​លាន​នាក់ ហើយ​សម្រាប់​តែ​ថ្ងៃ​បុណ្យ​ទាន​ម្តងៗ​មាន​ដល់​ទៅ​រាប់ម៉ឺន​នាក់​ចូល​មក​ទស្សនា​និង​ទិញ​ទំនិញ។

 

មួយ​វិញ​ទៀត ​ផ្សារ​ទំនើប AEON Mall កំពុង​តែ​ស្វែង​រក​ដៃ​គូ​អាជីវកម្ម​សម្រាប់​ការ​ផ្គត់ផ្គង់​សម្ភារៈ​ដូចជា វត្ថុ​អនុ​ស្សា​រីយ៍ និង​របស់​ធ្វើ​ដោយ​ដៃ​ផ្សេងៗ​ដែល​តម្រូវ​ជាមួយ​នឹង​យុវវ័យ និង​លើក​ទឹក​ចិត្ត​បន្ថែម​ចំពោះ​របស់​ច្នៃ​ផ្សេងៗ​ដែល​មិន​ទាន់​មាន​នៅក្នុង​ស្រុក​។

 

ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្សារ​ទំនើប AEON MALL

 

Wagon Shop បាន​ដំណើរការ​បាន​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ​បើ​គិត​ចាប់​តាំង​ពី​ខែ សីហា ២០១៥ មក​ដល់​ពេល​នេះ។ Wagon Shop មាន​អ្នក​ចូលរួម​ធ្វើ​អាជីវកម្ម​ជាច្រើន ដោយ​ឃើញ​មាន​ការគាំទ្រ​ដូចនេះ​ទើប​ផ្សារ​ទំនើប AEON Mall​ សម្រេចចិត្ត​ធ្វើ Wagon Shop បន្ថែម​ទៀត​សម្រាប់​បំពេញ​តម្រូវ​ការ​អាជីវករ។

សម្រាប់​អ្នក​ដែល​ចង់​មក​មើល Wagon Shop ផ្ទាល់​ សូម​អញ្ជើញ​មក​ផ្សារ​ទំនើប Aeon Mall ដោយ Wagon Shop មាន​នៅ​ជាន់​ទី១ និង​ជាន់​ទី ២ ជាច្រើន​កន្លែង​ទៀត​។ លោកអ្នក​ក៏​អាច​ទាក់ទង​មក​កាន់​ក្រុមហ៊ុន 360 ads & events ដែល​ជា​ដៃគូ​របស់ AEON Mall តាមរយៈ​ទូរ​សព្ទ​លេខ៖ 069 252 715 / 095 741 301 ឬ តាមអ៊ីមែល [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម