អ្នកជំងឺ​នៅ​លេង​ហ្គីតា ទាំង​គ្រូ​ពេទ្យ​វះ​កាត់​ខួរ​ក្បាល​​ រយៈ​ពេល​បី​ម៉ោង


អ្នកជំងឺ​នៅ​លេង​ហ្គីតា ទាំង​គ្រូ​ពេទ្យ​វះ​កាត់​ខួរ​ក្បាល​​ រយៈ​ពេល​បី​ម៉ោង

រូប​ថត​​មួយ​សន្លឹកបង្ហាញ​​ពី​អ្នក​ជំងឺ​វះ​កាត់​ម្នាក់​​​កំពុង​​លេង​ហ្គីតា ខណៈ​ពេល​​ដែល​ក្រុម​គ្រូ​ពេទ្យ​​កំពុង​វះ​កាត់​​ខួរ​ក្បាល​​​ឲ្យ ធ្វើ​ឲ្យ​​​​​បណ្ដា​អ្នក​លេង​​​អ៊ីនធឺណិត​ចិន​​ជា​ច្រើន​ងឿង​ឆ្ងល់​ ប៉ុន្តែ​ហេតុផល​នៅ​ពី​ក្រោយ​នោះ​ គឺ​ជា​ការ​សហការ​​រួម​គ្នា​រវាង​គ្រូ​ពេទ្យ​ និង​អ្នក​ជំងឺ​ដើម្បី​ជម្នះ​នឹង​ជំងឺ ធ្វើឲ្យមនុស្ស​ជាច្រើនរំជួលចិត្ត។

 

អ្នកជំងឺ​នៅ​លេង​ហ្គីតា ទាំង​គ្រូ​ពេទ្យ​វះ​កាត់​ខួរ​ក្បាល​​ រយៈ​ពេល​បី​ម៉ោង
 

តាម​ប្រភព​ China Dailyបុរស​ជា​អ្នក​ជំងឺ​ គឺ​ជា​តន្ត្រីករ​​ចិន​វ័យ​៥៧​ឆ្នាំ​ម្នាក់ ឈ្មោះ​លោក​លី ដែល​ទទួល​ការ​​វះ​កាត់​​ខួរ​ក្បាល​ក្នុង​​ទី​ក្រុង​ Shenzhen ខេត្ត​ Guangdongប្រទេស​ចិន។ លោក​ លី ​បាន​កើត​​ ជំងឺ​ប្រព័ន្ធ​​​សរសៃ​ប្រសាទ​​​​ខុស​ប្រក្រតី​ កម្រ​ម្យ៉ាង​​ឈ្មោះ Dystoniaដែល​ធ្វើ​ឲ្យ​សាច់​ដុំ​មាន​ចលនា​​​ខុស​ធម្មតា ឬ កើត​ចេញ​កាយ​វិការ​ប្លែក​ៗ។

 

ជំងឺ​កម្រ​ខាង​លើ​នោះ​ បាន​ធ្វើ​ឲ្យ​​​​តន្ត្រី​ករ​ចិន​ខាង​​លើ​នោះ​ មិន​​អាច​ធ្វើ​តាម​ទម្លាប់​​រាល់​ថ្ងៃ​ដូច​ពី​មុន​បាន។ សាច់ដុំ​ត្រូវ​​តឹង​ខ្លាំង​ រហូត​មិន​អាច​ធ្វើ​​ចលនា​​លេង​​ឧបករណ៍​​តន្ត្រី ឬ​សរសេរ និពន្ធ​បទ​ភ្លេង​បាន។

 

មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ខាង​លើ​​នោះ​​ទេ ហើយ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ៗ ទៅ​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ ដូច​នេះ​ អ្នក​ជំងឺ​​ត្រូវ​ព្យាយាម​ជម្នះ​វា។ ​​កំលុង​ពេល​​ប្រតិបត្តិការ​វះ​កាត់​បី​ម៉ោង​​ពេញ​​​ លោក​ លី ​ត្រូវ លេង​ភ្លេង​ហ្គីតា​​រហូត​ ដើម្បី​​ជួយ​​ក្រុម​គ្រូពេទ្យ​​​អាច​​ដឹង​​ ពី​ស្ថាន​ភាព​​របស់​លោក​​តាម​រយៈ ​​សញ្ញា​បញ្ជូន​​ចេញ​ពី​​​ខួរ​ក្បាល។

 

ដោយ​​​​មាន​ការ​សហការ​រួម​គ្នា ទាំង​អ្នក​ជំងឺ និង​ ក្រុម​គ្រូ​ពេទ្យ រយៈ​ពេល​បី​ម៉ោង ការ​វះ​កាត់​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ។ លោក Cai Xiaodong ប្រធាន​នៃ​ដេប៉ាតឺម៉ង់​ នៃ​ប្រព័ន្ធ​ប្រសាទ​នៃ​ មន្ទីរ​វះ​កាត់​ខាង​លើ បាន​ឲ្យ​ដឹង​ថា លោក​ លី ចុង​ក្រោយ​ក៏​​មាន​អាការៈ​ប្រសើរ​ជាង​មុន ដោយ​​ដៃ​ស្ដាំ​របស់​គាត់​អាច​វិល​ទៅ​រក​ភាព​ធម្មតា​​វិញ​បាន។

 

នេះ​ជា​ករណី​ជំងឺ Dystonia ទី​​ប្រាំ​ពីរ​ហើយ​ នៅ​លើ​ពិភព​លោក ។ ​​ករណី​ខាង​លើ​​ ជា​​លើក​ដំបូង​វះ​កាត់​លើក​ដំបូង​ ដែល​គ្រូ​ពេទ្យ​ចិន​ប្រើ​ បច្ចេកទេស​ភ្លើង​​អគ្គិសនី​​ដើម្បី​ដាស់​​ប្រព័ន្ធ​ប្រសាទ​ ព្យាបាល​ជំងឺ​ដ៏​កម្រ​នោះ៕

 

ចុចអាន៖ បុរស​ម្នាក់​ចែក​កាដូ​ដល់​ជន​អនាថា រំជួល​ចិត្ត​មនុស្ស​ជា​ច្រើន

 

ប្រែ​សម្រួល៖ មាន រតនា
​ប្រភព៖ chinadaily​​​

​​​​​​​​​​​​​​​